ពលរដ្ឋម៉ិកស៊ិក ជ្រើសរើសស្ត្រីឲ្យធ្វើជាប្រធានាធិបតីដំបូងរបស់ប្រទេស

លោកស្រី ក្លូឌៀ សិកបោន (Claudia Sheinbaum ) បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីក្លាយជាប្រធានាធិបតីស្ត្រីទីមួយរបស់ប្រទេសម៉ិកស៊ិក។​

យោងតាមក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក លោកស្រី បានឈ្នះតំណែងប្រធា​នាធិបតីដោយទទួលបានសម្លេងគាំទ្រ ចន្លោះពី​៥៨ ទៅ ៦០ ភាគរយ។

តាមការគ្រោងទុកលោកស្រីនឹងចូលមកដឹកនាំប្រជាជាតិនេះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

លោកស្រីត្រូវបានគេដឹងថា គឺជាអ្នករូបវិទ្យា និងវិស្វករបរិស្ថានហើយ ធ្លាប់កាន់តំណែងជា អភិ​បាលក្រុងម៉ិកស៊ិកពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣។

នៅមុនការបោះឆ្នោតលោកស្រីបានសន្យាថានឹងបង្កើនកម្មវិធីសុខុមាលភាពសង្គម ជាពិសេ​សការអភិវឌ្ឍន៍ប្រព័ន្ធសោធននិវត្តន៍សម្រាប់មនុស្សចាស់ ប៉ុន្តែលោកស្រីត្រូវបានគេដឹងថា នឹងប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ធំ​ហើយគួរ​ឲ្យ​ខ្លាច ពី​ក្រុមអ្នក​ជួញដូរ​គ្រឿងញៀនដែលជាប្រភព ឃាតកម្មក្រៅច្បាប់របស់ប្រទេសនេះ៕

Daily Program

Livesteam thumbnail