ពលរដ្ឋជាច្រើននាក់មកទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន CAIC នៅថ្ងៃទី ១៤ កញ្ញានេះ បានគូសបញ្ជាក់ថា នៅថ្ងៃនេះប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរយ៉ាងច្រើនកោះករ បានសម្រុកមកទស្សនាសមិទ្ធផលថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ។ទោះចំនួននេះច្រើន តែក្រុមការងារក្រុមហ៊ុននៅតែអាចគ្រប់គ្រងបានល្អ មិនប៉ះពាល់ដល់អ្នកដំណើរ និង ក្រុមការងាររបស់ព្រលាននោះទេ។
បើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ គិតត្រឹមម៉ោងប្រមានជាង៧ល្ងាចថ្ងៃទី ១៤ កញ្ញានេះ ចំនួនពលរដ្ឋនៅតែសម្រុកចូលមកព្រលានថ្មី ខណៈដែលចំនួននេះ បានណែនតាន់តាប់តាំងពីថ្ងៃត្រង់។សម្រាប់លោកឧកញ៉ា ដើម្បីដោះស្រាយជាមួយចំនួនយ៉ាងគំហុក អាជ្ញាធរខេត្តកណ្តាល សហការជាមួយព្រលានយន្តហោះ បានរៀបចំជាបែបផែនសម្រួលដល់ការធ្វើដំណើរចូលតាមដំណាក់កាល និងផ្តល់អាទិភាពដល់បុគ្គលិក អ្នកដំណើរជាសំខាន់។
លោកឧកញ៉ា ឆារស៍ វ៉ាន់ សង្កត់ធ្ងន់ថា ក្រៅពីសម្រួលនៅការងារខាងលើ ក្រុមការងារព្រលាននៅមានវិធីសាស្ត្រច្រើនទៀត គឺផ្លូវអាទិភាពដែលក្រុមហ៊ុនមិនទាន់បើកដំណើរការ ជាខ្សែផ្លូវសាគួរជាច្រើនទៀតសម្រាប់តែអ្នកដំណើរ អ្នកដំណើរសម្រាប់ហោះហើរ និងក្រុមមនុស្សសំខាន់ៗជាច្រើនទៀត។ដូច្នេះសម្រាប់ កំណើនចំនួនមនុស្សសម្រុកចូលនៅថ្ងៃនេះ ក្រុមហ៊ុនអាចគ្រប់គ្រងបានល្អ មិនប៉ះពាល់ដល់អ្នកដំណើរនោះទេ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F របស់កម្ពុជា បានចាប់ផ្តើមបើកប្រតិបត្តិការដំណាក់កាលទី១ តាំងពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៥ ហើយនៅតែបន្តបើកស្វាគមន៍ភ្ញៀវទេសចរណ៍ អ្នកជូនដំណើរ និង ប្រជាពលរដ្ឋចូលទស្សនា អាកាសយានដ្ឋានជាធម្មតា អមជាមួយការផ្តល់ជូនការចតនៅចំណតរថយន្តដោយឥតគិតថ្លៃ រាប់ចាប់តាំងពីថ្ងៃទី ៩ កញ្ញាតទៅ៕



Daily Program
