ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរត្រូវតែបញ្ចប់

ទិវាពិភពលោកប្រឆាំងពលកម្មកុមារ កាលពីពេលថ្មីៗនេះលើកឡើងពីបញ្ហាដែលកំពុងបន្តកើតឡើងចំពោះកុមារនៅលើពិភពលោក។ 

តាមសេចក្តីរាយការណ៍នៅក្នុងវ៉ាទីកង់ញូវបានលើកឡើងថា កុមាម្នាក់ ក្នុងចំណោមកុមារ១០នាក់នៅទូទាំងពិភពលោក គឺពូកគេកំពុងតែទទួលរងនូវពលកម្មកុមារ ដែលជាគ្រោះមហន្តរាយជាពិសេសប៉ះពាល់ដល់សហគមន៍ដែលខ្វះខាតដូចជា ជនចំណាកស្រុក ជនភៀសខ្លួន និងកុមារដែលត្រូវបានជួញដូរ។

នៅក្នុងសេចក្តីរាយការណ៍ព័ត៌មាននេះ លើកឡើងថា ៖ «ក្មេងៗគ្មានសុបិន មិនចេះលេង មិនអាចធំឡើងដោយបរិបូរណ៍ គឺជាបញ្ហាដែល កំពុងប្លន់ អនាគតរបស់ពួកគេ និងមនុស្សជាតិខ្លួនឯង ហើយនេះ ជាទម្រង់រំលោភសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ»

ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ក្នុងសុន្ទរកថាក្នុងសន្និសីទស្តីពីពលកម្មកុមារនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវបានដកស្រង់ដើម្បីឆ្លុះបញ្ចាំងនៅថ្ងៃប្រឆាំងនឹងពលកម្មកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរដែលពិភពលោកកំណត់យកមករៀបចំនៅថ្ងៃទី ១២ ខែមិថុនា ។

ប្រធានបទសម្រាប់ទិវានេះ គឺ "តោះធ្វើសកម្មភាពតាមការប្តេជ្ញាចិត្តរបស់យើង៖ បញ្ចប់ពលកម្មកុមារ!" ប៉ុន្តែទោះបីជាយ៉ាងណាសូម្បីតែពេល កំពុងប្រារព្ធពិធីអនុម័តអនុសញ្ញាដែលត្រូវដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារក្នុងស្ថានភាពធ្ងន់ធ្ងរក៏ដោយ ក៏កុមារនៅតែ ប្រឈមមុខនឹងការងារគ្រោះថ្នាក់ជាច្រើន៕

Daily Program

Livesteam thumbnail