ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកមហាសន្និបាតព្រះសហគមន៍កាតូលិកឆ្នាំ២០២៨ត្រូវបានប្រកាស
លេខាធិការដ្ឋានមហាសន្និបាតព្រះសហគមន៍កាតូលិកបាន ចេញផ្សាយនូវផែនទីបង្ហាញផ្លូវសម្រាប់ការជួបជុំគ្នារបស់គ្រីស្តបរិស័ទ បព្វជិត និង អ្នកដែលពាក់ព័ន្ធ ដែលនឹងនាំទៅដល់ការជួបជុំគ្នានៅវ៉ាទីកង់ជាថ្មីនាឆ្នាំ ២០២៨ ខាងមុខនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ផែនទីបង្ហាញផ្លូវនេះជាឯកសារថ្មីមួយដែលគូសបញ្ជាក់ពីដំណាក់កាល លក្ខណៈវិនិច្ឆ័យ និងឧបករណ៍ដែលនឹងណែនាំព្រះសហគមន៍នានានៅតាមមូលដ្ឋាននានានៅពិភពលោកឆ្ពោះទៅរកការជួបជុំគ្នារបស់ព្រះសហគមន៍ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ ២០២៨ នៅវ៉ាទីកង់។
ប្រភពដដែលបានបន្តថាថា ឯកសារនោះបានចេញផ្សាយនៅថ្ងៃទី ២០ ខែឧសភា ដែលមានចំណងជើងថា ឆ្ពោះទៅរកការជួបជុំគ្នាឆ្នាំ ២០២៧-២០២៨៖ ដំណាក់កាល លក្ខណៈវិនិច្ឆ័យ និងយន្តការក្នុងការរៀបចំសម្រាប់ការជួបជុំគ្នាឆ្នាំ ២០២៧-២០២៨ ដើម្បីបន្តអនុវត្តលទ្ធផលនៃមហាសន្និបាត ។
ប្រភពដដែលបានបន្តថា ដំណើរការនេះមានគោលបំណងជួយព្រះសហគមន៍កាតូលិកក្នុងស្រុកវាយតម្លៃ និងធ្វើឱ្យជីវិតរបស់សន្និបាត កាន់តែស៊ីជម្រៅ ខណៈពេលដែលកំពុងរៀបចំសម្រាប់ការជួបជុំគ្នាជាសកលឆ្នាំ ២០២៨។
ដំណើរការរៀបចំនេះត្រូវបានពង្រាងឡើងដោយផ្អែកលើគោលការណ៍ ចំនួនបួន ពោលគឺ ការចងចាំ, ការបកស្រាយ, ការតំរង់ទិស, និង ការអបអរសាទរ។
សម្រាប់ ដំណាក់កាលទីមួយ ពោលគឺដំណាក់កាលនៃការចងចាំ នឹងប្រព្រឹត្តទៅក្នុងអំឡុងពេលពាក់កណ្តាលទីមួយនៃឆ្នាំ ២០២៧ នៅពេលដែលភូមិភាគ និងតំបន់នានានឹងពិនិត្យឡើងវិញនូវបទពិសោធន៍របស់ពួកគេក្នុងការអនុវត្តឯកសារចុងក្រោយរបស់ សន្និបាតនិងរៀបចំរបាយការណ៍និទានកថា និងលិខិតទៅកាន់ព្រះសហគមន៍ផ្សេងទៀត។
ដំណាក់កាលទីពីរ គឺការបកស្រាយ ត្រូវគេគ្រោងធ្វើសម្រាប់ពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៧ ដោយពាក់ព័ន្ធនឹងលទ្ធផលនៃសភាលោកអភិបាលព្រះសហគមន៍កាតូលិចជាតិ និងតំបន់ ដោយរៀបចំការឆ្លុះបញ្ចាំងខាងទេវវិទ្យា និងគ្រូគង្វាល។
លោក កាឌីណាល់ ម៉ារីអូ ហ្គ្រេច ( Cardinal Mario Grech )អគ្គលេខាធិការនៃមហាសន្និតបាតនេះបាននិយាយថា ការជួបជុំគ្នាមិនមែនជា ការពិគ្រោះយោបល់ ឬលំហាត់រដ្ឋបាលទេ ប៉ុន្តែជាពេលវេលានៃ ការវែកញែករួមគ្នា៕