ផលិតកម្មអាភៀននៅមីយ៉ាន់ម៉ាមានច្រើនជាងនៅអាហ្គានីស្ថាន

របាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិ​ដ្ឋកម្ម (UNODC) បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ការផលិតអាភៀននៅមីយ៉ាន់ម៉ាមានបរិមាណបានលើសប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានហ្វីដេស។​

ឯកសារដែលមានចំណងជើងថា ៖ «ការស្ទាបស្ទង់អាភៀនអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ការដាំដុះ ការផលិត និងផលប៉ះពាល់» បានបង្ហាញថា ផលិតកម្មអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ាមានប​រិមាណកើនឡើងដល់ទៅ៣៦ភាគរយ។

ប្រភពដដែលបានបន្តថា នៅក្នុងឆ្នាំ២០២២ បរិមាណដែលមីយ៉ាន់ម៉ាផលិតអាភៀនបានគឺតែ ប្រមាណ ៧៩០ តោនទេ ប៉ុន្តែនៅឆ្នាំ២០២៣គឺអាចកើនដល់ទៅ ១.០៨០ តោន  ដោយឡែក នៅអាហ្គានីស្ថានវិញ មានព័ត៌មានថា របបតាលីបាននៅក្នុងប្រទេសនេះ បានចេញបម្រាម ហា​មអាភៀន ដូច្នេះផលិតកម្មអាភៀនប្រទេសនេះថយចុះដល់ទៅ៩៥ ភាគរយមកនៅត្រឹមតែបរិមាណ ជាង ៣៣០ តោនប៉ុណ្ណោះ។

មកដល់ពេលនេះ គេបានប៉ានប្រមាណថា ផ្ទៃដីដាំដុះដំណាំអាភៀន ដែលជាប្រភពចម្បងនៃផលិតកម្មអាភៀន បានថយចុះពី ២៣៣.០០០ ហិកតា ក្នុងឆ្នាំ ២០២២ មកនៅត្រឹម ១១.០០០ ហិកតា ក្នុងឆ្នាំ ២០២៣។

ប៉ុន្តែប្រភពដដែលបានបន្តថា ទោះបីជាការដាំដុះអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែត្រូវបានចាត់ទុកថាជាសិប្បករ និងផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ចចិញ្ចឹមជីវិតដ៏សំខាន់ ។

អង្គការខាងលើបានគូសបញ្ជាក់ថា "ការដាំដុះបែបនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តរីកដុះដាល​ តែក៏កាន់តែលាក់លៀម៕

Daily Program

Livesteam thumbnail