ប្រមុខសន្តអាសនៈយកចិត្តទុកដាក់នឹងប្រព័ន្ធផ្សព្វផ្សាយ

សម្តេចប៉ាបឡេអូទី១៤ ដែលជាប្រមុខនៃព្រះសហគមន៍កាតូលិកបានបង្ហាញនូវការចាប់អារម្មណ៍បំផុតដល់ប្រព័ន្ធផ្សព្វផ្សាយ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃគម្រប់ខួប៤៣ ឆ្នាំនៃជីវិតជាបុព្វជិត កន្លែងនិងកម្មវិធី ដែលទ្រង់ជ្រើសរើសយាងទៅទស្សនៈកិច្ចនោះ គឺ មជ្ឈមណ្ឌលគ្រប់គ្រងនិងបញ្ជូនកម្មវិធីផ្សាយវិទ្យុវ៉ាទីកង់នៅខាងក្រៅទីក្រុងរ៉ូម។​

ប្រភពដដែលបានរាយការណ៍ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានយាងទៅដល់កន្លែងដែលមជ្ឈមណ្ឌលបញ្ជូនរលកផ្សាយតាមវិទ្យុ វ៉ាទីកង់ ដែលជាផ្នែកមួយនៃក្រសួងទូរគមនាគមន៍របស់សន្តអាសនៈ។​

នៅទីនោះសម្តេចប៉ាបបានរៀបចំកម្មវិធីរំលឹកខួប៤៣ឆ្នាំនៃជីវិតជាបូជាចារ្យជាមួយនឹងក្រុមបុគ្គលិកនិងភ្ញៀវតិចតួច។​

ក្រុមបុគ្គលិកបានបង្ហាញពីការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលវត្តមានរបស់សម្តេចប៉ាបដោយផ្ទាល់ បែបនេះ។

គួរំលឹកថា  មជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយកម្មវិធីវិទ្យុនេះត្រូវបានសម្ពោធដោយ សម្តេចប៉ាប ភីយូសទី​១២ (Pope Pius XII )ក្នុងឆ្នាំ​១៩៥៧  ហើយ មានតែសម្តេចប៉ាបយូហានប៉ូលទី​២ទេ ដែលបានយាងទៅទីនោះក្រោយពេលសម្ភោធ ពោលគឺនៅក្នុងអំឡុងឆ្នាំ១៩៩១។

នាឱកាសនោះសម្តេចប៉ាបឡេអូបានសាកសួរមន្រ្តីអំពីមុខងារនៃប្រតិបត្តិការនៃអង់តែន ការផ្សាយ និងប្រព័ន្ធសង្គ្រោះគ្រោះមហន្តរាយឌីជីថល និងបញ្ជាក់សារជាថ្មីអំពីតម្លៃនៃការទំនាក់ទំនងរបស់អ្នកផ្សព្វផ្សាយ​សាសនា៕

Daily Program

Livesteam thumbnail