ប្រមុខរដ្ឋាភិបាលសន្តអាសនៈថា បញ្ហាសកលទាមទារការសន្ទនា

ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតនៅខាងក្រៅព្រឹត្តិការណ៍មួយដែលឧទ្ទិសដល់ក្រុមសាសនទូតជេស្វីត លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ​បានមានប្រសាសន៍ថា បញ្ហាសកលនានាគឺទាមទាមការសន្ទនា។

លោកកាឌីណាល់បានលើកឡើងថា ប្រាកដណាស់ បញ្ហាសកលធំៗនាពេលបច្ចុប្បន្ននេះ អាចដោះស្រាយបាន លុះត្រាតែយើងរួបរួមគ្នា ប្រសិនបើយើងប្រកាន់យកវិធីសាស្រ្តរួម។ បើ​មិន​ដូច្នេះ​ទេ យើង​ប្រថុយ​នឹង​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នេះ​កាន់​តែ​អាក្រក់ ជាជាង​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

បទអត្ថាធិប្បាយតាមសំណួររបស់អ្នកសារព័ត៌មានដែលបានធ្វើ នៅព្រឹកថ្ងៃសុក្រ លោកកាឌីណាល់បានមានប្រសាសន៍សំដៅទៅលើភាពតានតឹងដែលធ្វើឱ្យអឺរ៉ុបគ្មាន​ស្ថិរភាព ជាមួយនឹងអស្ថិរភាពនយោបាយ និងការបែកបាក់ផ្ទៃក្នុង ហើយលោកបានអះអាងឡើងវិញនូវគោលការណ៍​រួបរួមនៅក្នុង "ភាតរភាពរបស់មនុស្សជាតិ" ដែលសម្តេចប៉ាប បានធ្វើការអំពាវនាវហើយអំពាវនាវទៀត ចាប់តាំងពីទ្រង់ត្រូវបានជ្រើសរើស។

លោកបានលើកឡើងថា បញ្ហាមិនថា តែភាពតានតឹងរវាងអាមេរិក និង​ចិន សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បញ្ហាអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ានឹងមិនអាចរំលត់បានទេ ប្រសិនបើគ្មានការសន្ទនាគ្នាទេនោះ។

លោកកាឌីណាល់បានលើកឡើងថា គ្រប់បញ្ហាគឺត្រូវការការសន្ទនាគ្នាដើម្បីបញ្ចប់បញ្ហា និង កសាងថ្នាលឆ្ពោះទៅរកសន្តិភាព៕

Daily Program

Livesteam thumbnail