ប្រមុខការទូតសន្តអាសនៈអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសក្រូអាត

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំ​នងជាមួយរដ្ឋនិងអង្គការអន្តរជាតិ បានចេញដំណើរទៅបំពេញទស្សនៈកិច្ចនៅប្រទេសក្រូអាត កា​លពីចុងសប្តាហ៍កន្លងទៅ ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងដំណើរទស្សនៈកិច្ចរយៈពេល២ ថ្ងៃដោយចាប់ផ្តើមនៃថ្ងៃទី ៣០ ខែ ឧសភា លោកបានជួបជាមួយនឹងអាជ្ញាធរសំខាន់ៗ និងបានធ្វើបាឋកថានៅសាក​ល​វិទ្យាល័យក្រូអាតកាតូលិកមួយ។

ដំណើរទស្សនៈកិច្ចរបស់លោកអគ្គអភិបាលគឺធ្វើឡើងតាមការអញ្ជើញរបស់ស្ថាប័នសាសនា នៅក្នុងប្រទេសក្រូអាត។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកអគ្គអភិបាលបានជួប ជាមួយនាយករដ្ឋមន្ត្រី ក្រូអាត គឺ លោក អានដ្រេ ក្លេនកូវិច (Andrej Plenković ) និងរដ្ឋមន្ត្រីក្រសួងការបរទេស និងអឺរ៉ុប លោក ហ្គ័ដាន ហ្គាលិច រ៉ាមេន ( Gordan Grlić-Radman) ផងដែរ

ក្រៅពីនេះលោកអគ្គអភីបាលក៏បាន ចូលរួមក្នុងការបើកសម្ពោធបណ្ណាល័យសាកលវិទ្យាល័យក្រូអាតកាតូលិក ជាកន្លែងដែលលោកបាន ធ្វើបាឋកថាដោយបាន​កត់​សម្គាល់​ថា ទំនាក់ទំនង​រវាង​ប្រទេស​នេះនិង​ព្រះសហគមន៍ «មិន​ដែល​បាន​សាបសូន្យ​ឡើយ ទោះ​បី​ជា​មាន​ជម្លោះ​ជា​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ក៏​ដោយ»

លោកអគ្គអភិបាលក៏បានអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់ដែលរងទុក្ខដោយសង្គ្រាម និងជម្លោះ ហើយអរគុណព្រះជាម្ចាស់សម្រាប់ អំណោយនៃសេរីភាព និងសន្តិភាព នៅក្នុងប្រទេ​សក្រូអាត៕

Daily Program

Livesteam thumbnail