ប្រមុខការទូតសន្តអាសនៈបំពេញទស្សនៈកិច្ចនៅប្រទេសអាហ្សែបៃហ្សង់
រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិបានអញ្ជើញបំពេញទស្សនៈកិច្ច នៅក្នុងប្រទេសអាហ្សែបៃហ្សង់រយៈពេល ៣ថ្ងៃ ដើម្បីប្រទានពរដល់ទីកន្លែង និងដាក់មូលដ្ឋានគ្រឹះនៃព្រះវិហារដែលឧទ្ទិសដល់ សន្តយូហានប៉ូលទី ២ ។
វ៉ាទីកង់ញូវបានរាយការណ៌ថា នៅក្នុងអំឡុងពេលស្នាក់នៅប្រទេសនេះ ពីថ្ងៃទី ១៣ ដល់ ១៦ ខែធ្នូ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ក្រៅពីអញ្ជើញ ប្រទានពរដល់ទីតាំង និងចាក់គ្រឹះសម្រាប់ព្រះវិហារថ្មីនៅក្នុងរដ្ឋធានីបាគូ លោក នឹងជួបជាមួយអ្នកតំណាងសាសនាក្នុងតំបន់ ហើយក៏នឹងអញ្ជើញទៅមើលមជ្ឈមណ្ឌលអប់រំ មួយកន្លែងដែលគ្រប់គ្រងដោយព្រះសហគមន៍កាតូលិក ។
លោកអគ្គអភិបាលនឹងយាងជាអធិបតីនៅក្នុងពិធីសាសនានៅព្រះវិហារមួយនៅក្នុងរដ្ឋធានី បាគូ ហើយក៏បានចូឡរួម ក្នុងកិច្ចប្រជុំអន្តរសាសនាជាមួយថ្នាក់ដឹកនាំសាសនានៅក្នុងប្រទេសនេះ ។
នៅចុងបញ្ចប់នៃកម្មវិធីទស្សនៈកិច្ចនេះ លោកនឹងជួបសាវនាការសំដែងការគួរសមជាមួយនឹងលោក អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃប្រទេសនេះ បន្ទាប់ក៏មកជួបទេ្វភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស គឺលោក ជេហ៊ុន បេរ៉ាមូវ ( Jeyhun Bayramov) ។