ប្រមុខការទូតសន្តអាសនៈបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) ប្រមុខការទូតសន្តអាសនៈ បានធ្វើទស្សនកិច្ចនៅប្រទេសប្រទេសហុងគ្រី ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៥។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅទីនោះ លោកចូលរួមក្នុងពិធីរំលឹកខួបមរណភាព​លើកទី ៦០ របស់លោកអគ្គអភិបាលអេនជីឡូ រ៉ូតា ( Angelo Rotta ) ឯកអគ្គរាជទូតវ៉ាទីកង់ប្រចាំនៅ ទីក្រុង ប៊ូដាប៉េស ពីឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤៥ ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែង រារាំង​​វិនាសកម្មនៅអឺរ៉ុបនាអំឡុងសង្រ្គាមលោកលើកទី២របស់លោក។​

នៅក្នុងឱកាសនោះ លោកអគ្គអភិបាល បានជួបជាមួយនឹង រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ស៊ីចាតូ (Péter Szijjártó)។

ក្រៅពីនោះលោកអគ្គអភិបាលបានជួបសាវនាការជាមួយនឹងបព្វជិតកាតូលិកជាច្រើនរូប នៅក្នុងប្រទេសហុងគ្រី៕

Daily Program

Livesteam thumbnail