ប្រមុខការទូតសន្តអាសនៈបានទទួលបណ្ឌិតកិត្តិយសនៅប្រទេសកាមេរូន
លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីទទួលបន្ទុកក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិ ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា បានទទួលបណ្ឌិតកិត្តិយស នៅក្នុងប្រទេសកាមេរូន។
ប្រភពដដែលបានបន្តថា លោកអគ្គអភិបាលបានទទួលបណ្ឌិតកិត្តិយសនេះនៅក្នុងអំឡុងពេលដែល លោកបានបំពេញទស្សនកិច្ចនៅ ប្រទេសកាមេរូនរយៈពេល ៥ ថ្ងៃ កាលពីសប្តាហ៍មុន ដើម្បីអបអរខួប១០ ឆ្នាំនៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខណ្ឌរវាង សន្តអាសនៈនិងប្រជាជាតិអាហ្វ្រិកកណ្តាល។
លោកអគ្គអភិបាល បានទទួល បណ្ឌិតកិត្តិយសនៅឯ សាកលវិទ្យាល័យកាតូលិកនៃអាហ្វ្រិកកណ្តាល។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក អគ្គអភិបាលបានជួបពិភាក្សា ជាមួយសមភាគីកាមេរូន លោក ឡឺហ្ស៊ឺន បេឡា បេឡា (Lejeune Mbella Mbella)បន្ទាប់មកក៏ចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី ចូសេប ឌីអុង ងូត ( Joseph Dion Ngute) និង ប្រធានាធិបតី ប៉ូល ប៊ីយ៉ា (Paul Biya)។
បណ្ឌិតកិត្តិយសដែលលោកទទួល គឺជាព្រឹត្តិការណ៍ចុងក្រោយនឹងជាការបង្រៀននៅសកលវិទ្យាល័យកាតូលិកនៃអាហ្វ្រិកកណ្តាលនៅ Yaoundé៕