ប្រមុខការទូតសន្តអាសនៈទស្សនកិច្ចម៉ូណាកូ

លោកអគ្គភិបាល ប៉ូល រីឆាត​ ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិរបស់សន្តអាសនៈបានបំពញទស្សនកិច្ចនៅប្រទេសម៉ូណាកូ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានអញ្ជើញទៅដល់ម៉ូណាកូ កាលពីថ្ងៃអាទិត្យទី ២៦  ហើយបំពេញទស្សនកិច្ចនៅទីនោះរហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។​

នៅក្នុងអំឡុងពេលស្នាក់នៅ ប្រទេសនេះ លោកអគ្គអភិបាល​បានចូលរួមពិធីបុណ្យរំលឹកដល់សន្ត ឌីវូតា (Saint Devota)ដែល​ជាមរណៈបុគ្គល មួយរូបដែលបានបូជាជីវិតដើម្បីប្រកាសដំណឹងល្អនៅក្នុងប្រទេសនេះ ។​

លោកអគ្គអភិបាលបានចូលគាល់និងជួបជាមួយព្រះអង្គម្ចាស់ អាល់បឺតទី២ ( Albert II) នៅមហាវិមាន ហ្រ្គីម៉ាល់ឌី (Grimaldi)

ក្រោយមក លោកក៏បានអញ្ជើញចូលរួមជាមួយក្រុមគ្រួសារព្រះរាជវង្សក្នុងការដង្ហែរនិងសំដែងការគោរពចំពោះសន្ត ឌីវូតា  ហើយបានរៀបចំពិធីថ្វាយអភិបូជាជាមួយនឹងគ្រិស្តបរិស័ទដោយមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទជាច្រើនរូប​។

Daily Program

Livesteam thumbnail