ប្រមុខការទូតបុរីវ៉ាទីកង់ ការទូតនៃក្តីសង្ឃឹមគឺជាឧបករណ៍សំខាន់សម្រាប់សន្តិភាព

លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋ​និងអង្គការអន្តរជាតិ បានមានប្រសាសន៍នៅអំឡុងកម្មវិធីមួយនៅមូណាកូថា ការទូតនៃក្តីសង្ឃឹមគឺជាឧបករណ៍សំខាន់សម្រាប់សន្តិភាព​។​

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបាន ព្រមានថា សង្រ្គាម និងជម្លោះ គឺបន្សល់ទុកត្រឹមតែ អ្នកស្លាប់ ការបំផ្លិចបំផ្លាញ  និងការលិចលង់ក្នុងគ្រោះមហន្តរាយ ដូច្នេះឆ្នាំនៃករុណាទិគុណ២០២៥​និង ការទូតនៃក្តីសង្ឃឹមរបស់សន្តអាសនៈ គឺជាច្រកនៃក្តីសង្ឃឹមមួយសម្រាប់សនិ្តភាព​។​

លោកអគ្គអភិបាលបានកត់សម្គាល់ថា នៅពេលប្រឈមមុខនឹងសង្រ្គាមដែលកំពុងបន្ត និងការគំរាមកំហែងជាក់ស្តែងកាន់តែខ្លាំងឡើងនៃសង្រ្គាមពិភពលោក ដែលជារឿយៗត្រូវបានលើកឡើងដោយសម្តេចប៉ាប ចូរយើងព្យាយាមស្វែងរកការឆ្លើយតបខាងវិញ្ញាណចំពោះអំពើអាក្រក់នេះ។

លោកអគ្គអភិបាលបានបន្តថា តាមហឫទ័យរបស់ព្រះជាម្ចាស់ ដ៏បរិសុទ្ធ និងតាមរយៈកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន ចូរយើងព្យាយាមមើលពិភពលោកទៅដោយក្តីមេត្តាចំពោះទុក្ខវេទនារបស់ពិភពលោក ដោះស្រាយវាដោយការយល់ចិត្ត ស្តាប់តាមតម្រូវការ និងស្នើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយជម្លោះ មិនថានៅអ៊ុយក្រែន មជ្ឈិមបូព៌ា និង កូកាស ឬ យេមែន  ។

លោកអគ្គអភិបាលក៏បាននិយាយ អំពីសោកនាដកម្មដែលកំពុងកើតឡើងនៅទ្វីបអាហ្រ្វិក ជាពិសេសនៅស៊ូដង់ ម៉ូហ្សំប៊ិក និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត។

លោកបានរំលឹកឡើងវិញថា តំបន់ទាំងនេះត្រូវបានរងផលប៉ះពាល់ដោយអំពីរបស់មនុស្សជាតិ វិបត្តិអាកាសធាតុ ជាច្រើន ។

Daily Program

Livesteam thumbnail