ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអំពាវនាវឱ្យមានតម្លាភាពពី AI

នៅពេលដែលព័ត៌មានពិតនិងមិនពិតវានៅលាយឡំគ្នាច្របូលច្របល់បែបនេះ អ្នកសារព័ត៌មាននៅលើពិភពលោកបានកំពុងតែធ្វើយុទ្ធនាការជាអន្តរជាតិមួយ ដោយជំរុញឱ្យក្រុមហ៊ុន AI ធំៗផ្តល់អាទិភាពដល់ការងារដែលអាចធានានូវភាពជឿជាក់នៃព័ត៌មាននៅក្នុងការធ្វើការសម្រេចចិត្តរបស់ពួកគេ។ នេះបើតាមវ៉ាទីកង់ញូវ ។​

យុទ្ធកាការនេះបានកំពុងតែចាប់ផ្តើមធ្វើឡើងដោយសមាគមអ្នកសារព័ត៌មានពិភពលោក (WAN-IFRA) សហការជាមួយនឹង សហព័ន្ធអ្នកសារព័ត៌មានបោះពុម្ពអន្តរជាតិ (FIPP) ខណៈមនុស្សកាន់តែច្រើនឡើងកំពុងប្រើប្រាស់ឧបករណ៍ AI ដើម្បីចូលមើលព័ត៌មានផ្សេងៗ ដោយរួមទាំងព័ត៌មានមិនពិតទាំងឡាយ ។​

ជាមួយនឹងការព្រួយបារម្ភនេះប្រព័ន្ធផ្សព្វផ្សាយកំពុងអំពាវនាវឱ្យក្រុមហ៊ុន AI ធំលើកកំពស់ការទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេនៅក្នុងសង្គមបដិវត្តន៍ឌីជីថល។

ក្រុមអ្នកសារព័ត៌មានអាជីពបានស្នើទៅក្រុមហ៊ុន AI ឲ្យចូលរួមក្នុងការសន្ទនាជាមួយប្រព័ន្ធផ្សព្វផ្សាយដើម្បីធានាតម្លាភាពនៃប្រភព និងការប្រើប្រាស់ខ្លឹមសារសារព័ត៌មាន៕

Daily Program

Livesteam thumbnail