ប្រធានាធិបតីប្រេស៊ីលយាងសម្តេចប៉ាបឡេអូ​ចូលរួមកិច្ចប្រជុំអំពីបម្រែបម្រួលអាកាសធាតុ

នៅក្នុងជំនួបជាមួយនឹងសម្តេចប៉ាបឡេអូទី១៤ នៅវ៉ាទីកង់កាលពីថ្ងៃចន្ទ លោក ល្វី អ៊ីណាហ្សូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) ប្រធានាធិបតីប្រេស៊ីលបាន​យាងសម្តេចប៉ាបឡេអូទី១៤ ចូលរួមកិច្ចប្រជុំកំពូលអំពីបម្រែបម្រួលអាកាសធាតុនៅប្រេស៊ីល ប៉ុន្តែសម្តេចប៉ាបតបវិញថា ទ្រង់មិនអាចចូលរួមបានទេ តែនឹងមាន​អ្នកតំណាងចូលរួមជំនួស។

នៅក្នុងជំនួបនោះមេដឹកនាំទាំងពីរបានផ្លាស់ប្តូរការពិភាក្សាគ្នាអំពី សាសនា ជំនឿ នៅប្រទេសប្រេស៊ីល និងបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

លោកប្រធានាធិបតី ក៏បានអបអរសាទរចំពោះសម្តេចប៉ាបដែលបានចេញទស្សនាទាន Dilexi Te  ដោយលើកឡើងថា យើងមិនអាចបំបែកសេចក្តីជំនឿចេញពីសេចក្តីស្រឡាញ់នៅក្នុងចំណោមអ្នកក្រីក្រ បានទេ៕

Daily Program

Livesteam thumbnail