ប្រធានាធិបតីប្រទេសមួយនៅអាហ្រ្វិកភាគខាងត្បូងបាត់បង់ជីវិត

លោក ហេក ជិងចូប (Hage Geingob) ប្រធានាធីបតីនៃប្រទេសណាមីប៊ី ដែលជាប្រទេសមួយស្ថិតនៅទ្វីបអាហ្រ្វិកភាគខាងត្បូង បានទទួលមរណៈភាពនៅក្នុងអាយុ ៨២ ឆ្នាំ ដោយជំងឺមហារីក។

ពាក់ព័ន្ធនឹងដំណឹងនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើរសារទូរលេខរំលែកទុក្ខមួយជូនដល់ ប្រជាជាតិនេះ តាមរយៈ លោក ណាហ្គោឡូ អឹមប៊ូមបា (Nangolo Mbumba) ដែលបានឡើង ជាប្រធានាធិបតីថ្មី ។​

នៅក្នុងទូរលេខនេះសម្តេចប៉ាបក៏បានសំដែងមរណទុក្ខជូនចំពោះក្រុមគ្រួសាររបស់លោក ហេក ជិងចូប រដ្ឋាភិបាល និង ប្រជាជននៃប្រទេសនេះ ។

លោក ណាហ្គូឡូ អឹមប៊ូមបា ត្រូវបានគេដឹងថា គឺជាអនុប្រធានាធិបតីនៃប្រទេសនេះ តាំងពី ឆ្នាំ​២០១៨។ លោកគឺជាបុគ្គលដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ហើយបានបំពេញ ការងារជាសាស្រ្តាចារ្យនៅអាមេរិកមួយរយៈនៅមុនពេលលោកត្រឡប់ទៅអាហ្រ្វិកវិញ៕

Daily Program

Livesteam thumbnail