ប្រធានាធិបតីប៉ាឡេស្ទីនមិនបំភ្លេចសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

 ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាសមូត អាបប៉ាប (Mahmoud Abbas) នៅពេលបំពេញទស្សនៈកិច្ចនៅវ៉ាទីកង់កាលពីសប្តាហ៍មុន នៅតែនឹងរលឹកដល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។ នេះបើតាមវ៉ាទីកង់ញូវ។

នៅពេលដែលមកដល់ទីក្រុងរ៉ូមភ្លាម លោកប្រធានាធិបតី បានសម្រេចចិត្តអញ្ជើញទៅគោរពផ្នូររបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កួភ្លាមៗ មុនពេលដែលអញ្ជើញជួបពិភាក្សាជាមួយនឹងសម្តេចប៉ាបឡេអូទី១៤ ។​

 លោកប្រធានាធិបតី បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅលើផ្នូរថ្មម៉ាប របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ។

លោកប្រធានាធីបតីបាន បាននិយាយថា “ខ្ញុំបានមកជួបសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ពីព្រោះខ្ញុំមិនអាចបំភ្លេចអ្វីដែលទ្រង់បានធ្វើសម្រាប់ប៉ាឡេស្ទីន និងសម្រាប់ប្រជាជនប៉ាឡេស្ទីន ហើយខ្ញុំមិនអាចបំភ្លេចបានថាទ្រង់បានទទួលស្គាល់ប៉ាឡេស្ទីនដោយគ្មាននរណាម្នាក់សុំឲ្យទ្រង់ឱ្យធ្វើដូច្នេះទេ”៕

Daily Program

Livesteam thumbnail