ប្រធានបណ្ឌិតសភាជីវិត អំពាវនាវពលរដ្ឋអឺរ៉ុបភ្ញាក់រឭកចំពោះបញ្ញាសិប្បនិម្មិត

លោកអគ្គអភិបាល វាំងសេនហ្សូ ផាកលៀ ( Vincenzo Paglia) ប្រធានបណ្ឌិតសភាជីវិត (Pontifical Academy for Life)នៃសន្តអាសនៈបានលើកទឹកចិត្តពលរដ្ឋនៅអឺរ៉ុបឲ្យយកចិត្តទុកដាក់ចំពោះបដិវត្តបញ្ញាសិប្បនិម្មិត។
លោកអគ្គអភិបាលបានព្រមានអំពីបញ្ហាប្រឈមខាងសីលធម៌ និងនរវិទ្យាដែលបង្កឡើងដោយ បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI ហើយអំពាវនាវឱ្យពលរដ្ឋនៅអឺរ៉ុបភ្ញាក់រលឹក មុនពេលដែលល្បឿន បច្ចេកវិទ្យាដើរហួសពីតម្រូវការ។
លោកអគ្គអភិបាលបានថ្លែងថា ពាក់ព័ន្ធការរីកចម្រើននៃAI លោកចង់បានកិច្ចព្រមព្រៀងដែលនិយាយអំពីទំនួលខុសត្រូវស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។
លោកអគ្គអភិបាលបានព្រមានថា ហានិភ័យពិតប្រាកដគឺថា យើងកំពុងធ្វើឲ្យបច្ចេកវិទ្យាដើរទៅមុខហួសតម្រូវការរបស់មនុស្ស។
លោកអគ្គអភិបាលបានបន្តទៀតថា អ្នកអភិវឌ្ឈបច្ចេកវិទ្យាគួរធ្វើការជាមួយអស់អ្នកដែលពាក់ព័ន្ធតាំងពី កវី អ្នករូបវិទ្យា ទស្សនវិទូ និងអ្នកទ្រឹស្ដី។ យើងទាំងអស់គ្នាត្រូវតែបង្កើតសម្ព័ន្ធភាពដែលជួយយើងសង្គ្រោះមនុស្សជាតិ៕
Daily Program
