ប្រទះឃើញសត្វស្វាកន្ទុយ ស នៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ

សត្វស្វាកន្ទុយ ស មួយក្បាលត្រូវបានក្រុមការងាររបស់អង្គការ WWF ថតរូបបានកាលពីចុងសប្តាហ៍មុននៅក្នុង តំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ ។ នេះបើតាមការឱ្យដឹងពី អង្គការ WWF នៅថ្ងៃទី២៩ ចែមីនា ឆ្នាំ២០២៥ ។

តើអ្នកដឹងទេថា សត្វស្វាកន្ទុយ ស មានរោមចម្រុះពណ៌ ដែលជួនកាលគេហៅថា «សត្វស្វាដែលមានពាក់សំលៀកបំពាក់» ។ ពួក​វា​ជា​សត្វ​ ​ដែល​មាន​ភ្នែក​ទាក់ទាញ​បំផុត​មួយប្រភេទមានវត្តមានកំពុងរស់នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជាប្រទេសវៀតណាម ហើយជាមួយគ្នានេះដែរ ពួកវាក៏ប្រឈមទៅនឹងសកម្មភាពខុសច្បាប់របស់មនុស្សផងដែរ ។

ស្វា​កន្ទុយ​ ស​ ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (CR) ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ឧ​បស​ម្ព័​ន ១ នៃ​អនុសញ្ញា CITIES​ ៕ 

Daily Program

Livesteam thumbnail