ប្រទេសហ្ស៊កដានីគ្រោងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីជំនួយតំបន់ហ្គាហ្សា

នៅថ្ងៃអង្គារ៍ ប្រទេសហ្ស៊កដានី បានធ្វើជាម្ចាស់ផ្ទះសន្និសីទបន្ទាន់មួយ ក្នុងគោលបំណងជំរុញការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

ប្រទេសហ្ស៊កដានីបានគ្រោង ធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិបន្ទាន់មួយនេះដើម្បីបង្ហាញជា ការឆ្លើយតបជាបន្ទាន់ផ្នែកមនុស្សធម៌ចំពោះវិបត្តិនៅតំបន់ហ្គាហ្សា ដែលបានរកគ្រោះដ៏រន្ធត់។

សន្និសីទអន្តរជាតិនេះមានគោលបំណងកំណត់វិធីដើម្បីជំរុញការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងការប្តេជ្ញាចិត្តសម្រាប់ការឆ្លើយតបដោយសំរបសំរួលរួមគ្នាដើម្បីដោះស្រាយស្ថានការណ៍។

ពាក់ព័ន្ធនឹងសន្និសីទអន្តរជាតិនេះ សម្តេចប៉ាបក៏ បានលើកទឹកចិត្តសហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាពជាបន្ទាន់ ដើម្បីមកជួយប្រជាជននៅហ្គាហ្សា ដោយមានបន្ទូលថា ជំនួយមនុស្សធម៌ត្រូវតែអនុញ្ញាតឱ្យទៅដល់អ្នកដែលត្រូវការ។

ទន្ទឹមនឹងនេះ កងទ័ពអាកាសអេហ្ស៊ីបបានអនុវត្តការទម្លាក់ជំនួយមនុស្សធម៌ ជាច្រើនដង លើតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សា ។

កាលពីថ្ងៃសុក្រ អង្គការយូនីសេហ្វបានរាយការណ៍ថាជម្លោះដែលកំពុងបន្ត និងការរឹតបន្តឹងនៅក្នុងតំបន់ហ្គាហ្សាកំពុងបញ្ឈប់គ្រួសារមិនឱ្យបំពេញតម្រូវការអាហាររបស់កុមារ។ យោង​តាម​អង្គការ​នេះ កុមារ​ប្រាំបួន​នាក់​ក្នុង​ចំណោម​ដប់​នាក់​នៅ​ទីនោះ​កំពុង​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ​និងកង្វះស្បៀងអាហារ​យ៉ាង​ធ្ងន់ធ្ងរ។

Daily Program

Livesteam thumbnail