ប្រឈមមុខនឹងលោកពូទីន មីស៊ីលថ្មី ផលិតនៅអ៊ុយក្រែនរ​បស់លោកហ្សេឡេនស្គី

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលកាន់មុខនាទីតាំងពីឆ្នាំ២០១៩ មានទំនួលខុសត្រូវ ចំពោះ មុខនាទីដ៏លំបាក ដើម្បីដឹកនាំជាតិមួយ ដែលអត្ថិភាពនៃប្រជាជាតិនេះត្រូវបានទទួលរងការ​គំរាម​កំហែងជាបន្តបន្ទាប់ដោយសារសកម្មភាពរ​បស់ប្រទេសជិតខាងរុស្ស៊ី។ រយៈពេល ២ឆ្នាំ កន្លះ ដែលអ៊ុយក្រែនការពារខ្លួនប្រឈមមុខ​នឹងការឈ្លានពានរបស់ទាហានលោក​វ្លាឌីមៀ ពូទី​ន។ នេះគឺជារយៈពេលមួយដែលបានផ្លាស់ប្តូរអ្នកកំប្លែងមួយរូប។ លោក​ហ្សេឡេនស្គី បាន​ផ្លាស់​ប្តូរទម្លាប់​ដោយពាក់អាវយឺតពណ៌ទាហាន ហើយក៏ទុកពុកមាត់ ដែល​ពី​​មុនធ្លាប់កោរ​ចេញ​យ៉ាងស្អាត។ កាលបរិច្ឆេទរបស់លោក គឺមានចង្វាក់ជាមួយការជួប​ភ្ញៀវ​អន្តរជាតិ ដែល​នៅ​ពេលជំនួប លោកមិនដែលភ្លេចប្រាប់ពួកគេអំពីការការពារបុព្វហេតុ​នៃ​ប្រទេស​របស់លោក​ឡើយ។

ម្យ៉ាងវិញទៀត ប្រធានាធិបតីអ៊ុយក្រែនបានចាប់យកសារសំខាន់នៃទំនាក់ទំនង​នៅក្នុង​ជម្លោះ​នៃ​សតវត្សទី២១ នេះ ធ្វើជាអ្នកនាំសម្លេងដ៏សំខាន់នៃបុព្វហេតុរបស់អ៊ុយក្រែន។ ជាធម្មតា លោក​​ទទួល​បន្ទុកបង្ហាញនូវការបម្រើអ៊ុយក្រែនដោយការបំពាក់អាវុធថ្មីៗ ការផលិតអាវុធ និង​ដែល​មាន​សមត្ថភាពអាចវាយប្រហារយ៉ាងជ្រៅទៅក្នុងដែនដីសត្រូវ។

រហូតមកដល់ពេលនេះ មហាអំណាចលោកខាងលិច​កម្រិតការប្រើប្រាស់មីស៊ីលដែលពួកគេ​ផ្តល់​ឲ្យ​អ៊ុយក្រែន។ កាលពីខែឧសភា ពួកគេទើបផ្តល់ដំណោះស្រាយ​អនុញ្ញាត​ឲ្យ​ទាហាន​លោក​ហ្សេឡេនស្គីអាចវាយប្រហារទៅលើទីក្រុងប៊ែរហ្គារ៉ូដ ដែលស្ថិតនៅក្នុងទឹក​ដី​រុស្ស៊ី​ចម្ងាយ ៣០គម ពីព្រំដែន និងបរិវេណជុំវិញ។

តាមពិត លទ្ធភាព​នៃការវាយប្រហារដល់ទីជម្រៅទៅលើតំបន់ឧស្សាហកម្មយោធា​របស់​លោក​វ្លាឌីមៀ ពូទីន គឺមានកម្រិត។ ប៉ុន្តែវាចាប់មានដំណោះស្រាយដើមដំបូង​ដែលចាប់ផ្តើម​សម្រាប់​អ៊ុយ​ក្រែន។ មីស៊ីលថ្មី ដែលមានឈ្មោះ ប៉ាលីយ៉ានីស្យា មានន័យថា “នំប៉័ងតូច” គឺជា​មីស៊ីល​អន្តរ​ទ្វីប​ដែលផលិតនៅអ៊ុយក្រែន។ កាលពីថ្ងៃទី២៥ ខែសីហា នៅលើបណ្តាញសង្គម លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសអំពីការប្រើប្រាស់វានៅលើសមរភូមិ។ ប៉ុន្តែមិនទាន់មាន​ព័ត៌មាន​​ផ្លូវការណាមួយ បង្ហាញអំពីប្រសិទ្ធភាពរ​បស់វាទេ។

នៅលើបណ្តាញសង្គម X គេ​អាច​មើល​ឃើញវីដេអូ អំពីអ្វី​ដែលប្រធានាធិបតីអ៊ុយក្រែន បង្ហាញថា វាគឺជាដ្រូនកាំជ្រូច។ យោងតាមសំដីរបស់ប្រធានាធិបតីអ៊ុយក្រែន វាត្រូវបាន​អភិវឌ្ឍ​​ដើម្បីបំផ្លាញ​ទី​តាំង​ការពារដ៏មានសក្តានុពលរបស់សត្រូវ។

នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែក​ជាមួយ​នឹង​ការប្រកាសអំពីការមកដល់នៃមីស៊ីល ប៉ាលីយ៉ានីស្យា ទីក្រុងគៀវ ពន្យល់ថា យុទ្ធសាស្រ្តរបស់ខ្លួន គឺវាយប្រហារព្រលានយន្តហោះ​រុស្ស៊ី ដែលជាកន្លែងដែលគេប្រើប្រាស់ដើម្បីនាំទម្លាក់គ្រាប់បែក ប្រមាណ ៤៣០០០គ្រាប់  បាញ់​មីស៊ីល និងដ្រូនផ្សេង វាយប្រហារទៅលើដែនដីអ៊ុយក្រែនតាំងពីការចាប់ផ្តើមានជម្លោះ។ ជាមួយ​នឹងការមកដល់នៃ មីស៊ីលប៉ាលីយ៉ានីស្យា អ៊ុយក្រែនអះអាងថា នឹងអាចបាញ់បំផ្លាញ​ព្រលាន​យន្តហោះ​រុស្ស៊ីជាង ២០ កន្លែង។

កាលពីថ្ងៃទី២៦ ខែសីហា ប្រធានាធិបតីហ្សេឡេនស្គី បាននិយាយដើម្បីភាពត្រឹមត្រូវថា វត្តមាន​របស់កងកម្លាំង​អ៊ុយក្រែននៅក្នុងតំបន់គូស្ក៍របស់រុស្ស៊ី ព្រមទាំងការវាយប្រហារ​ទៅលើ​ដីរុស្ស៊ី គឺជាមធ្យោបាយ​ផាត់សង​នូវកង្វះសមត្ថភាពរបស់អ៊ុយក្រែន​ក្នុងការប្រើមីស៊ីលរយៈ​ចម្ងាយ​​ឆ្ងាយ។

ចំណែកលោកឧត្តមសេនីយ៍បារាំង ដូមីនីក ត្រាំងកង់ អតីតប្រមុខបេសកកម្មយោធាបារាំង​នៅ​អង្គការ​​សហប្រជាជាតិ បានបរិយាយថា ដោយបំពាក់មីស៊ីលអន្តរទ្វីប អ៊ុយក្រែនមាន​សមត្ថភាព​អាច​នាំ​យកគ្រឿងផ្ទុះវាយប្រហារគោលដៅ​កាន់តែសំខាន់​បន្ថែមពីលើដ្រូន​ដែល​មាន​​ស្រាប់។

 

Daily Program

Livesteam thumbnail