ប្រឈមមុខនឹងដ្រូនរបស់រុស្ស៊ី អង្គការណាតូ និងសហភាពអឺរ៉ុប ចង់ទាញយកគំរូពី​អ៊ុយក្រែន

អឺរ៉ុបនឹងពង្រឹងការការពារតំបន់ភូមិភាគខាងកើតរបស់ខ្លួន បន្ទាប់ពីមានការរំលោភលើដែន​អាកាស​​ដោយរុស្ស៊ី កាលពីសប្តាហ៍មុន។ សហភាពអឺរ៉ុបមានបំណងប្រាថ្នាម៉ឺងម៉ាត់សុំជំនួយពី បច្ចេកវិជ្ជាអ៊ុយក្រែន ដែលមានពិសោធន៍​យ៉ាងខ្លាំងសម្រាប់សង្រ្គាមដ្រូនបែបថ្មីនេះ។

នៅម៉ោងប្រមាណ ១១ យប់ថ្ងៃទី៩ កញ្ញា គឺជាពេលដែលយន្តហោះចម្បាំងប៉ូឡូញ ចាប់ផ្តើម តាមប្រមាញ់ដ្រូនរបស់រុស្ស៊ីជាង ២០គ្រឿង ដែលបានចូលក្នុងដែនអាកាសរបស់ខ្លួន មុនពេល ដ្រូនទាំងនេះហោះទៅវាយយប្រហារអ៊ុយក្រែន។ បន្ទាប់ពីជាច្រើនម៉ោងនៃការស្វែងរក ដ្រូនបី គ្រឿងត្រូវបានបាញ់ទម្លាក់ និងខណៈដែលដ្រូនទី៤ បានធ្លាក់លើផ្ទះប្រជាជន ដែលស្ថិតនៅ ចម្ងាយ ៣០០ គមពីព្រំដែន។

វាគឺជាការរំលោភដ៏អាក្រក់នៃដែនអាកាសណាតូចាប់តាំងពីអង្គការនេះត្រូវបានបង្កើតរយៈ ពេល ៧៥ឆ្នាំ កន្លងមកហើយ។ បីថ្ងៃក្រោយមក ទីក្រុងមូស្គូ បានប្រព្រឹត្តិរំលោភម្តងទៀត ដោយបង្ហោះដ្រូន ហ្ស៉េរ៉ង់ ដែលអាចហោះហើរបាន ២០០០ គម ចូលប្រទេសរ៉ូម៉ានី។

បានក្លាយជាអាវុធសង្រ្គាមដ៏សំខាន់នៅក្នុងជម្លោះរុស្ស៊ីអ៊ុយក្រែន សង្រ្គាមដ្រូនបានក្លាយ​ជា​របៀបរបបថ្មីដែលសហភាពអឺរ៉ុប និងអង្គការណាតូ មិនបានត្រៀមខ្លួនបានល្អនៅឡើយ ទន្ទឹម​ពេល​ជាមួយគ្នានេះ ទីក្រុងមូស្គូកំពុងធ្វើតេស្ត៍ចំនុចខ្សោយរបស់អឺរ៉ុបលើបច្ចេកវិជ្ជានេះ។ ដោយដឹងអំពីការមិនបានត្រៀមខ្លួននេះ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមសម្ព័ន្ធមិត្ត សន្យានឹង ដាក់ឲ្យដំណើរការជញ្ជាំងដ្រូន ចេញពីបច្ចេកវិជ្ជាអ៊ុយក្រែនដែលពោរពេញដោយ​ពិសោធន៍នៅ លើសមរភូមិ។ ចំណែកប្រទេសប៉ូឡូញចង់បោះជំហានថ្មីមួយកម្រិតទៀត​ខាងយោធា គឺការ ធ្វើអន្តរាគមន៍ផ្ទាល់ក្នុងការការពារដែនអាកាសអ៊ុយក្រែន។

ការឆ្លើយតបរបស់ក្រុមសម្ព័ន្ធមិត្តមិនបានធ្វើឲ្យគេរង់ចាំយូរនោះឡើយ។ កាលពីសប្តាហ៍មុន ឧទ្ធម្ភាចក្រ និងយន្តហោះចម្បាំង​ត្រូវបានទីក្រុងវ៉ាសូវីចល័ត និងមានការដាក់ពង្រាយ យន្តហោះ​​ចម្បាំងអឺរ៉ូហ្វាយធើ Eurofighter បន្ថែមដោយអាឡឺម៉ង់នៅក្នុង​ដែនអាកាសប៉ូឡូញ ព្រមទាំង​ការដាក់ពង្រាយយន្តហោះរ៉ាហ្វាល់ បីគ្រឿងរបស់បារាំងផងដែរ...  ចំណែកប្រទេស ហូឡង់ បានសម្រេចចិត្តបង្កើនល្បឿនការបញ្ជូនប្រព័ន្ធបាញ់មីស៊ីល ប៉ាទ្រីយ៉ូត Patriot ពីរ​ឈុត​ទៅអឺរ៉ុបភាគខាងកើត នៅខណៈដែលអង់គ្លេសក៏សន្យានឹងបញ្ជូន​យន្តហោះចម្បាំងមក​ដែរ។

លោកម៉ាក រូតតេ អគ្គលេខាអង្កការណាតូ បានស្វាគមន៍យ៉ាងរហ័សដល់ភាពជោគជ័យ​ក្នុង​ការ​​ប្រតិកម្ម។ ប៉ុន្តែភាពរហ័សនេះជាការឆ្លើយតបមានភាពសមស្របដែរឬទេ? អ្នក​ឯកទេស​ជាច្រើន បានចង្អុលលើអតុល្យភាពរវាងមធ្យោបាយដ៏ធ្ងន់នៃការការពារអឺរ៉ុប តបទៅ​នឹង​​ការ​វាយ​ប្រហារ​ដោយឧបករណ៍ចម្បាំងលើអាកាស​ដែលមានតម្លៃថោកៗ។ នៅលើកញ្ចក់ទូរទស្សន៍បារាំង តេវ៉េសែង ម៉ុងដ៍ TV5 Monde លោកសាវីយ៉េ ទីតេលម៉ាន អ្នកជំនាញ​ខាងការការពារយោធា ធ្វើសង្ខេបថា ៖ “បញ្ហាគឺថា យើងហោះយន្តហោះឡើង ដែលត្រូវ​ចំណាយ​​ចន្លោះ ២០០០០អឺរ៉ូ ទៅ ៤០០០០ អឺរ៉ូ ក្នុងការហោះហើរមួយម៉ោង ហើយ​ប្រើ​មីស៊ីល​ដែលមានតម្លៃ ១,២ លានអឺរ៉ូ ក្នុងមួយគ្រាប់ៗ ដើម្បីបាញ់។ ដូច្នេះ វាដូចជាមិន​សមស្រប​​នៃ​កម្លាំង​​ដោយយកពួកវាទៅបាញ់ទម្លាក់ដ្រូន​ដែលមានតម្លៃ ១០០០០ អឺរ៉ូ នោះទេ។

ចំណែកសារព័ត៌មាន ឌី អ៊ីកូណូមីស្ត៍ The Economist វិភាគថា ៖ “ទោះបី​ជាដ្រូន​ត្រូវ​បានរក​ឃើញ ការតាមបាញ់ទម្លាក់​ពួកវាក្នុងទ្រង់ទ្រាយធំជាមួយនិងប្រព័ន្ធការពារអាកាសដែលត្រូវ​បាន​គេដឹងថាគឺប្រើប្រាស់សម្រាប់ការវាយ​ប្រហារគោលដៅដែលមានសារសំខាន់ធំជាង ដូចជា​​យន្តហោះ​ចម្បាំង មីស៊ីលបណ្តែត ឬមីស៊ីលឆ្លងទ្វីប ការធ្វើរបៀបនេះវាមិនចំណេញ​ទេ។  

 

Daily Program

Livesteam thumbnail