ប្រជាជនស៊ីរីសង្ឃឹមសម្រាប់យុគសម័យថ្មី

ប្រជាជនស៊ីរីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានដ៏ធំបំផុតរបស់ទីក្រុង ដាម៉ាស ដើម្បីអបអរសាទរ បន្ទាប់ពីការដួលរលំរបស់អតីតប្រធានាធិបតី បាសា អាល់អាសាត ខណៈពេលដែលមេដឹកនាំនៃយុទ្ធនាការផ្តួលរំលំនេះបានបង្ហាញខ្លួនតាមសារជាវីដេអូ ដែលសន្យាថានឹងកសាងប្រទេសឡើងវិញ។

លោក អាមេត អាល សារ៉ាអា (Ahmad al-Sharaa ) ដែលគេស្គាល់ថាជា អាប៊ូ មូហាមេត អាល់ ហ្គូឡានី (Abu Mohammed al-Golani )មេដឹកនាំឧទ្ទាមនៃយុទ្ធជនដែលបានបញ្ចប់ការកាន់អំណាចរយៈពេល៥២ ឆ្នាំរបស់ លោកអាសាត   បានសន្យាថានឹងរំលាយកងកម្លាំងសន្តិសុខរបស់ប្រទេស។

មេដឹកនាំក្រុមប្រដាប់អាវុធនេះបានបង្ហាញខ្លួននៅក្នុងវីដេអូហើយបានអញ្ជើញពលរដ្ឋសេរី ឱ្យប្រារព្ធពិធីជ័យជំនះដោយមិនបាញ់គ្រាប់កាំភ្លើង និងធ្វើឱ្យមនុស្សភ័យខ្លាច។ បន្ទាប់​មក គាត់​បាន​និយាយ​ថា “យើង​នឹង​ធ្វើ​ការ​ដើម្បី​កសាង​ប្រទេស​នេះ”។

តាមសេចក្តីរាយការណ៍លោកក៏បានបង្ហាញនូវផែនការ បង្កើតសន្តិសុខ និងចាប់ផ្តើមការផ្លាស់ប្តូរនយោបាយ បន្ទាប់ពីដណ្តើមបានរដ្ឋធានីកាលពីព្រឹកថ្ងៃអាទិត្យ។

ពួកគេក៏កំពុងព្យាយាមធានាសាជាថ្មីដល់សាធារណជនដែលមានទាំងស្រឡាំងកាំងចំពោះការដួលរលំនៃរដ្ឋដែលបានគ្រប់គ្រងជាយូរមកហើយជាមួយនឹងដៃដែក និងការព្រួយបារម្ភអំពីក្រុមជីហាដជ្រុលនិយមក្នុងចំណោមពួកបះបោរ។

លោក អេនថូនី ប្លីនឃឹន (Anthony Blinken) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានចេញ សេចក្តីរាយការណ៍បានសម្តែងក្តីសង្ឃឹមសម្រាប់រដ្ឋបាលថ្មីដែលចាប់ផ្តើមដោយ "រដ្ឋាភិបាលបណ្តោះអាសន្នសន្យាថានឹងរួមបញ្ចូលនិងមិនប្រកាន់បក្សពួក និងការពារសិទ្ធិជនជាតិភាគតិច និងស្ត្រី" ក៏ដូចជាមិនបង្ក "ការគំរាមកំហែងគ្រប់ប្រភេទដល់ប្រទេសជិតខាងរបស់ស៊ីរី។

Daily Program

Livesteam thumbnail