ប្រជាជនកូរ៉េខាងត្បូងទទួលបាននិមិត្តរូបសម្រាប់ទិវាយុវជនពិភពលោកជាផ្លូវការ

តំណាងមកពីប្រទេសកូរ៉េខាងត្បូងបានទទួលនិមិត្តសញ្ញាជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះនៃទិវាយុវជនពិភពលោកជាផ្លូវការនៅក្នុងពិធីមួយដែលរៀបចំនៅឯបុរីវ៉ាទីកង់កាលពីចុងខែវិច្ឆិកា កន្លងទៅ ។

ក្រុមតំណាងគ្រីស្តបរិស័ទនៃប្រទេសកូរ៉េខាងត្បូង បានទទួលឈើឆ្កាងតំណាងទិវាយុវជនពិភពលោក និងរូបតំណាងរបស់ព្រះនាងម៉ារី ពីតំណាងយុវជនព័រទុយហ្គាល់ ដែលជាម្ចាស់ផ្ទះមុននៅក្នុងពិធីប្រគល់មួយនៅថ្ងៃទី ២៤ ខែវិច្ឆិកា។

មុន​ពិធី​នេះ សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បាន​ថ្លែង​ទៅកាន់​យុវជន​កូរ៉េ ហើយ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ជា​សាក្សី​នៃ​ក្តី​សង្ឃឹម​ដោយ​មិន​ចេះ​នឿយហត់។

សម្តេចប៉ាប​មានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំសង្ឃឹមថាឈើឆ្កាងនេះនឹងជាការសម្រាលទុក្ខដល់អ្នករាល់គ្នានៅក្នុងពិភពលោកដែលសម្គាល់ដោយជម្លោះ និងសង្គ្រាមគ្រប់ប្រភេទ»។

យុវជនកូរ៉េពីរនាក់ក៏បានបង្ហាញខ្លួនជាមួយ សម្តេចប៉ាន នៅពេលដែលពូកគេអធិដ្ឋានហើយ ឈរក្បែរទ្រង់ ហើយគ្រវីទង់ជាតិរបស់ពួកគេ។

ថ្នាក់ដឹកនាំគណៈប្រតិភូកូរ៉េដែលចូលរួមនៅក្នុងពិធីនេះគឺ មានលោក ភីធ័ ជុង សូន តេក (Peter Chung Soon-taick) អគ្គអភិបាលនៃព្រះសហគមន៍ទីក្រុងសេអ៊ូល និងលោក ប៉ូល ឃ្យូង សាង លី (Paul Kyung Sang Lee ) អភិបាលឧបត្ថម្ភកនៃព្រះសហគមន៍សេអ៊ូល  ហើយ គណៈប្រតិភូព័រទុយហ្គាល់ត្រូវបានអមដំណើរដោយលោកអភិបាលនៃព្រះសហគមន៍ លីស្បោន ( Lisbon) លោក រូ ម៉ានូអែល សូសា វាឡេរីយូ ( Rui Manuel Sousa Valério)។

អគ្គភូមិភាពក្រុងសេអ៊ូល គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃទិវាយុវជនពិភពលោកនៅឆ្នាំ ២០២៧ ដូច្នេះ កូរ៉េខាងត្បូង ជាប្រទេសអាស៊ីទីពីរដែលរៀបចំព្រឹត្តិការណ៍នេះ៕

Daily Program

Livesteam thumbnail