ប៉មព្រះវិហារនៅប្រទេសហ្វីលីពីនមួយកន្លែងកំពុងទាក់ទាញអ្នកទេសចរ

ប៉មនៃព្រះវិហារដែលត្រូវបានបំផ្លិចបំផ្លាញ និងកប់ដោយការផ្ទុះភ្នំភ្លើងរាប់សិបឆ្នាំកន្លងមកកំពុងតែក្លាយជារមណីដ្ឋានទេសចរណ៍ដែល ដែលមានចម្ងាយជាង ៤០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងម៉ានីល។

លោកបូជាចារ្យ ចូសេប សាឡានដូ (Joseph Salando ) អ្នកទទួលខុសត្រូវនៃព្រះសហគមន៍នៅក្នុងតំបន់នោះបានឲ្យដឹងថា ព្រះវិហារកាតូលិកនៅទីនោះត្រូវបានបំផ្លាញ់ដោយបន្ទុះភ្នំភ្លើង តាំងតែពី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៨១៤ មកម្ល៉េះ ប៉ុន្តែវានៅសេសសល់ប៉មមួយនេះនៅឈរត្រ​ដែតដល់សព្វថ្ងៃ ។​

ចាប់តាំងពីពេលនោះមកវិហារនេះត្រូវបានបោះបង់ចោលមួយរយៈប៉ុន្តែក្រោយៗមក ជាពិសេ​សនៅពេលបច្ចុប្បន្នក៏ត្រូវបានគេដឹងថា គឺជារមណីដ្ឋានដ៏ទាក់ទាញមួយ ។​

តាម​ឯកសារ វិហារនេះត្រូវបាន សាងសង់ នៅឆ្នាំ ១៥៨៧ ហើយត្រូវបានដុតបំផ្លាញដោយការលុកលុយរបស់ ហូឡង់ នៅឆ្នាំ ១៦៣៦ ហើយក៏បានសាងសង់ឡើងវិញនៅឆ្នាំ១៧២៤ រហូតដល់ទីនោះត្រូវបានបំផ្លាញដោយការបន្ទុះភ្នំភ្លើងនៅឆ្នាំ​១៨១៤។

ទីនោះត្រូវបោះបង់ចោលរហូតដល់ឆ្នាំ១៩៥០ ហើយក៏បានក្លាយជាកន្លែងដែលគេចាប់អារម្មណ៏បន្តិចម្តងៗរហូតដល់សព្វថ្ងៃ។

នៅពេលនេះនៅក្នុងមួយថ្ងៃៗមានអ្នកទេសចរពី ៣០០ ទៅ​៥០០ នាក់ បានមកលេង និងថតរូបនៅទីនោះ៕

Daily Program

Livesteam thumbnail