បេសកជនសម្តេចប៉ាបបញ្ចប់ដំណើរទស្សនកិច្ចនៅរុស្ស៊ី
លោកកាឌីណាល់ ម៉ាតេអូ ម៉ារៀ ហ្សូបភី (Matteo Maria Zuppi )បេសកជនពិសេសរបស់សម្តេចប៉ាប បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកទៅកាន់ទីក្រុងមូស្គូ បន្ទាប់ពីស្វែងរកឱកាសដើម្បីបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងស្វែងរកសន្តិភាពនៅអ៊ុយក្រែន។
ការិយាល័យព័ត៌មានសន្តអាសនៈ បានប្រកាសក្រោយដំណើរទស្សនៈកិច្ចពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៤ថា បេសកជនពិសេសរបស់សម្តេចប៉ាប ក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែនគឺបានទៅដល់ទឹកដីរុស្ស៊ី ហើយបានជជែកគ្នានឹងមេដឹកនាំរុស្ស៊ី លើបញ្ហាដែលការទូតដែលសម្តេចប៉ាបចង់សង្កត់ធ្ងន់ ។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ "បានផ្តល់ឱកាសមួយដើម្បីពិនិត្យមើលការរំពឹងទុកមួយចំនួនសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការបើកផ្លូវឆ្ពោះទៅរកសន្តិភាពដែលភាគីនានាកំពុងតែចង់បាន និង ចង់ឃើញ ។
នៅក្នុងដំណើរនេះ លោកកាឌីណាល់បានជួបដំណើរបានជួបជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីមួយចំនួន រួមទាំងលោក សឺហ្គេ ឡារ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី; លោក យូរី យូសាកូវ (Yuri Ushakov) ទីប្រឹក្សាគោលនយោបាយការបរទេស; លោកស្រី ម៉ារីហ្សា អែលវូវ៉ា បេឡូវ៉ា (Marija Lvova-Belova) ស្នងការទទួលបន្ទុកសិទ្ធិកុមារ; និងលោកស្រី តាទីយ៉ាណា មូស្កាកូវ៉ា ( Tatiana Moskalkova) ស្នងការជនខ្ពស់រដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស។
សេចក្តីប្រកាសបានឲ្យដឹងថា ការពិភាក្សាបានអនុញ្ញាតឱ្យមានការវាយតម្លៃអំពីវឌ្ឍនភាពដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ក្នុងការបង្រួបបង្រួមគ្រួសារសម្រាប់អនីតិជន និងការដោះដូរអ្នកទោស អ្នករបួស និងសាកសពអ្នកស្លាប់។
ក្រៅពីនោះលោកកាឌីណាល់ក៏បានជួបមន្រ្តីសំខាន់ៗមួយចំនួនទៀតរបស់រុស្ស៊ី ដើម្បីបង្ហាញនូវទស្សនៈសុឆន្ទៈនៅក្នុងការដោះស្រាយបញ្ហានៅក្នុងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន៕