បេក្ខជនចំនួន​ ១០៦ ៣៥១ នាក់ ស្មើនឹង ៧៩ ភាគរយ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ក្រសួង​អប់រំ យុវជន និងកីឡា បាន​​ប្រកាសឱ្យដឹងថា លទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។

យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ របស់ក្រសួងអប់រំ​ នៅថ្ងៃពុធនេះ បានឱ្យដឹងថា បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។

បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។​

ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។

សូមបញ្ជាក់ថា បេក្ខជនសរុបដែល​បាន​ចូលរួមដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៤ នេះមានចំនួន ១៣៧ ០៤០​នាក់ ក្នុងនោះ មាន​សិស្ស​ស្រី​ចូលរួម​ប្រឡងចំនួន ៧៤ ៨៨២​នាក់៕

 

Daily Program

Livesteam thumbnail