បូជាចារ្យអ៊ុយក្រែនថា យើងកំពុងនឿយហត់ និងបាត់បង់ក្តីសង្ឃឹម
លោក រ៉ូម៉ាំង អូត្រូយស្គី (Roman Ostrovskyy) ជាបូជាចារ្យនៃព្រះសហគមន៍កាតូលិកនៅទីក្រុង គៀងបានបង្ហាញពីអារម្មណ៍នៃការចុះចាញ់ដែលកំពុងតែមាននៅក្នុងចំណោម ជនជាតិអ៊ុយក្រែន ។
លោកនិយាយថា លោកនិងពលរដ្ឋអ៊ុយក្រែនសព្វថ្ងៃគឺរស់ដោយសារតែជំនឿនៅក្នុងចិត្ត និង ធ្វើឲ្យគាត់ដើរទៅមុខ ប៉ុន្តែពលរដ្ឋអ៊ុយក្រែនជាច្រើនចាប់ផ្តើមបាត់បង់ក្តីសង្ឃឹម ។
លោកបានលើកឡើងថា ដរាបណាមនុស្សម្នាក់នៅមានជីវិត យើងត្រូវ តែមានក្តីសង្ឃឹម បំណងប្រាថ្នាចង់ឃើញអ្វីៗផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង ហើយជឿថាយើងអាចបង្កើតការផ្លាស់ប្តូរបាន។
លោកបូជាចារ្យបានឲ្យដឹងថា ទោះជាអស់សង្ឃឹមតែ ខ្ញុំបានអានអត្ថបទគម្ពីដោយប្រុងប្រយ័ត្ន ហើយបានរកឃើញប្រធានបទដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ជាឧទាហរណ៍ វគ្គសំខាន់មួយគឺកន្លែងដែលព្រះវរបិតាបរិសុទ្ធមានបន្ទូលថា ជីវិតគ្រីស្ទានគឺជាដំណើរមួយ ហើយគោលដៅនៃដំណើរនេះ អំណរសប្បាយនឹងមានឱកាស ជួបជាមួយព្រះម្ចាស់៕