បូជាចារ្យអ៊ីតាលីពីររូប ត្រូវបានប្រកាសជាអ្នកមានសុភមង្គល

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យវ័យក្មេងពីររូបដែលត្រូវបានសម្លាប់ដោយពួកណាស៊ីនៅក្នុងតំបន់ អេមីលៀ រ៉ូម៉ាញ៉ា ( Emilia Romagna) ប្រទេសអ៊ីតាលីនឹងត្រូវបានប្រកាសជាជនមានសុភមង្គលបំផុត បន្ទាប់ពីក្រឹត្យដែលបានចេញផ្សាយនៅថ្ងៃសុក្រ មានឈ្មោះអ្នកទាំងពីរនៅរួមជាមួយនឹងឈ្មោះលោកបូជាចារ្យថ្មីផ្សេងទៀតដែលជាជនជាតិ អូស្ត្រាលី និងប្រេស៊ីល។

លោក កាឌីណាល់ ម៉ាសេឡូ សេមេរ៉ារ៉ូ (Marcello Semeraro ) អ្នកទទួលខុសត្រូវក្រសួងសម្រាប់​សន្តបុគ្គល ( Dicastery for the Causes of Saints) បានមានប្រសាសន៍ថា  សម្តេចប៉ាបឡេអូទី១៤ បានអនុញ្ញាតឱ្យមានការប្រកាសទាក់ទងនឹងបុគ្គលដែលជាជនមានសុភមង្គលបំផុតនៅក្នុងព្រះសហគមន៍អ៊ីតាលីទាំងពីរ គឺ លោក យូបាលដូ ម៉ាជីអូនី (Ubaldo Marchioni) អាយុ២៦ ឆ្នាំ ជាបូជាចារ្យ​នៅព្រះវិហារ​ សាន ម៉ាទីណូ ឌី កាប្រារ៉ា ( San Martino di Caprara ) និង លោក ម៉ាទីណណ ខាប៉េលលី ( Martino Capelli)  ជាបូជាចារ្យនៅព្រះសហគមន៍ ដេហីនៀ ( Dehonian )អាយុ ៣២ ឆ្នាំ។​

អ្នកទាំងពីរត្រូវ​បាន​គេ​សម្លាប់ដោយ​មិន​ព្រម​ចាក​ចេញ​ពី​ព្រះសហគមន៍ឲ្យ​គេ​មើល​ថែ​ជំនួសលោក​ឡើយ ខណៈដែលព្រះសហគមន៍នោះ​រងសោកនាដកម្មដោយការឡោមព័ទ្ធរបស់ក្រុមណាស៊ីនៅសម័យសង្រ្គាមលោកលើកទី២៕

Daily Program

Livesteam thumbnail