បូជាចារ្យនៅមីយ៉ាន់ម៉ាយកចិត្តទុកដាក់ជួយជនភៀសខ្លួននៅមីយ៉ាន់ម៉ា

ទីភ្នាក់ងារព័ត៌មានកាតូលិក ហ្វីដេស (Fides News Agency)បានរាយការណ៍ថា អស់​លោ​កបូជាចារ្យនៅក្នុងព្រះសហគមន៍ដែលកំពុងតែមានបញ្ហាវិបត្តិជនភៀសខ្លួនដោយ អំពើហិ​ង្សានានា គឺកំពុងតែផ្តល់ការជួយសង្រ្គោះជនរងគ្រោះដោយអំពើហិង្សានានា។

ប្រភពដដែលបានបន្តថា អស់រយៈពេលពីរឆ្នាំនៃសង្រ្គាមស៊ីវិលនៅក្នុងប្រទេសនេះ ក្រុមលោក បូជាចារ្យ គ្រូអប់រំជំនឿ និងគ្រីស្តបិរស័ទគឺសុទ្ធតែយកចិត្តទុកដាក់ខ្ពស់ណាស់លើសេវាកម្ម និ​ងការជួយសង្រ្គោះអស់អ្នកដែលកំពុងតែមានទុក្ខដោយពួកគេភៀសខ្លួនទៅរស់នៅក្នុងព្រៃ និងតាមជំរុំនានា។

មកដល់ពេលនេះ អំពើហិង្សានៅតាមសហគមន៍មួយចំនួនបានកំពុងតែផ្ទុះឡើងរវាងក្រុម កងកម្លាំងនៃរបបយោធាមីយ៉ាន់ម៉ា និង​ក្រុមឧទ្ទាមជាជនជាតិភាគតិច សហការជាមួយនឹងចលនា ប្រឆាំងរបបយោធា របស់ប្រទេសនេះនៅតាមតំបន់ព្រំដែនមួយចំនួនជាប់នឹងឥណ្ឌា និងចិ​ន ជា​​ដើម។

លោកបូជាចារ្យមួយរូបបានប្រាប់ប្រភពដដែលថា លោកអភិបាល និងបណ្តាបូជាចារ្យ ដោយរួ​មទាំងគ្រីស្តបរិស័ទគឺកំពុងតែជួយគ្នា ជំនៈនូវការលំបាកនិងគ្រោះថ្នាក់ហើយក៏មិនដែលខ្លាច ពីគ្រោះ​ថ្នាក់នៅក្នុងការបំពេញបេសកម្មមនុស្សធម៌ដូចដែលព្រះយេស៊ូ និងសាវ័គ បានធ្វើនៅក្នុ​ង​ប្រវត្តិសាស្រ្តកន្លងមក។

ប្រភពដដែលបានរាយការណ៍ថា អស់រយៈពេល២ ឆ្នាំនៃការរំជើបរំជួល សង្រ្គាម និង​អំពើហិ​ ង្សា គេប៉ាន់ប្រមាណថា មីយ៉ាន់ម៉ាជួបវិបត្តិជនភៀសខ្លួនប្រមាណជា ២,៥ លាននាក់ ហើយស្ថិតិ​អាចនឹងបន្តកើនឡើងបន្ថែមទៀត៕

Daily Program

Livesteam thumbnail