បុរីវ៉ាទីកង់ ប្តេជ្ញា​ជួយធ្វើមាតុភូមិនិវត្តនូវអនីតិជន និងអ្នកទោសអ៊ុយក្រែន

នៅក្នុង "សន្និសីទលើកទី២ ស្តីពីរូបមន្តសន្តិភាពសម្រាប់អ៊ុយក្រែន" ដែលរៀបចំឡើងនៅប្រទេសកាណាដា លោក ប៉ូល រីឆាត ហ្គាឡាហ្គ័ អ្នកទទួលខុសត្រូវក្រសួងទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិបានបង្ហាញនូវការគាំទ្រនូវការប្តេជ្ញាចិត្តរបស់បុរីវ៉ាទីកង់ក្នុងការធានាការវិលត្រឡប់របស់អនីតិជន បុគ្គលិកយោធា និងជនស៊ីវិលអ៊ុយក្រែន មកវិញ។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា  ទោះជាលទ្ធផលមិនបានបំពេញតាមការរំពឹងទុក ប៉ុន្តែបុរីវ៉ាទីកង់នៅតែបន្តការប្តេជ្ញាចិត្តដើម្បីជួយពួកគេឲ្យត្រឡប់ទៅអ៊ុយក្រែនវិញ។

ចាប់តាំងពីរុស្ស៊ីបានធ្វើការឈ្លានពានអ៊ុយក្រែន សន្តអសនៈបានខិតខំប្រឹងប្រែងតាមគ្រប់មធ្យោបាយដើម្បីនាំមកនូវសន្តិភាពសម្រាប់ប្រទេសនេះ ដោយរួមទាំងកិច្ចការការទូតក៏ដូចជាកិច្ចការសាសនា និង ការផ្តល់ជំនួយជាច្រើន។

បុរីវ៉ាទីកង់ត្រូវបានគេដឹងថា បានបញ្ជូនអ្នកការទូតទៅកាន់ទីក្រុងគៀវ និង មូស្គូ រួមទាំងចិន ដើម្បីស្វែងរកផ្លូវទៅកាន់ "សន្តិភាព" សម្រាប់ប្រទេសនេះ៕

Daily Program

Livesteam thumbnail