បុរីវ៉ាទីកង់៖ សាមគ្គីភាព និង ភាតរភាពគឺជាគន្លឹះសម្រាប់ការអភិវឌ្ឍន៍សង្គម
អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអសនៈប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សង្គមចម្រុះបន្ថែមទៀត ដែលផ្តោតលើសេចក្តីថ្លៃថ្នូររបស់បុគ្គល ការលុបបំបាត់ភាពក្រីក្រ និងការពង្រឹងគ្រួសារ ដោយឈរលើគោលការណ៍នៃសាមគ្គីភាព និងអនុភាព។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ក្រោមប្រធានបទនៃការអភិវឌ្ឍន៍សង្គម លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា ( Gabriele Caccia ) បានរំលឹកឡើងវិញថា គោលដៅនេះ ជាសសរស្តម្ភនិងជាមូលដ្ឋាននៃការអភិវឌ្ឍន៍មនុស្សជាតិ។
លោកបានបន្តថា គោលដៅអភិវឌ្ឈន៍ដើម្បីទាំងអស់គ្នា មិនអាចសម្រេចបានដោយគ្មានការដាក់បញ្ចូល និងការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រនោះទេ។
លោកអគ្គអភិបាលបានកត់សម្គាល់ថា វោហាសាស្ត្រនៃការដាក់បញ្ចូលគឺផ្ទុយស្រឡះជាមួយនឹង វប្បធម៌នៃពាក្យសំដៅនិងការពិតជាក់ស្តែងនៅក្នុងសង្គម ។
លោកអគ្គអភិបាលបានបន្តថា សង្គមនៅតែរងគ្រោះព្រោះការបន្ទាបបន្ថោកបុគ្គលដោយកាត់បន្ថយផលប្រយោជន៍ ឫ ក៏ការកេងប្រវ័ញ្ច ដែលជាការរួមចំណែកដល់ "ការបន្តនៃភាពអយុត្តិធម៌ និងវិសមភាពនៅក្នុងសង្គមមនុស្ស ”។
លោកអគ្គអភិបាលក៏បានកត់សម្គាល់ថា ការឧបត្ថម្ភធន និងការចូលរួមគឺជាសសរស្តម្ភពីរនៃការរួមបញ្ចូលប្រកបដោយប្រសិទ្ធភាព ហើយបានអំពាវនាវឱ្យមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងយូរអង្វែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាឫសគល់នៃភាពក្រីក្រ។
លោកបានថ្លែងថា “ក្នុងការធ្វើដូច្នេះអ្នកក្រគួរត្រូវបានគេមើលឃើញថាជាដៃគូមិនមែនជាអ្នកទទួលផលក្នុងការរួបរួមដើម្បីប្រយោជន៍រួម”នោះទេ។
លោកបានបន្តទៀតថា ការលើកកម្ពស់ការអប់រំប្រកបដោយគុណភាពដែលអាចចូលដំណើរការបានសម្រាប់ទាំងអស់គ្នា ។
លោកបានបន្តទៀតថា ឥទ្ធិពលនៃភាពក្រីក្រមិនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែខាងវិញ្ញាណ ដែលសំខាន់គឺសង្គមមនុស្សកំពុងតែត្រូវការនូវការធានាបាននូវសិទ្ធិទទួលបានការអប់រំប្រកបដោយគុណភាព និងលទ្ធភាពទទួលបានសម្រាប់ទាំងអស់គ្នា ជាមធ្យោបាយនៃការពង្រឹងអំណាច និងវឌ្ឍនភាពសង្គម។