បុរីវ៉ាទីកង់៖ សម្តេចប៉ាប រងរបួសដៃដោយសារដួល

បុរីវ៉ាទីកង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានទទួលរង “ការប៉ះទង្គិច” នៅលើកំភួនដៃខាងស្តាំរបស់ទ្រង់ បន្ទាប់ពី​ដួលនៅនិវេសនដ្ឋាន​របស់ទ្រង់​នៅព្រឹកថ្ងៃដដែលនោះ។

ទីភា្នក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា របួសនោះមិនជាធ្ងន់ទេ​ ហើយឆ្អឹងរបស់ទ្រង់ក៏មិនមានបញ្ហាធ្ងន់ធ្ងរដែរ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្ននិងការព្យាបាលដោយប្រុងប្រយ័ត្នផងដែរ​​។

នេះគឺជាស្ថានភាពសុខភាពរបស់សម្តេចប៉ាប ប៉ុន្តែនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥នេះ គេឃើញថា សម្តេចប៉ាបមានកម្មវិធីពេញ ដោយត្រូវទទួលគណៈប្រតិភូឥស្លាមមួយមកពីប្រទេសអាល់បានី ប្រធានគណៈកម្មាធិការសន្តិសុខស្បៀងពិភពលោក ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម​ ក្រុមលោកបូជាចារ្យអាហ្សង់ទីនដែលកំពុងសិក្សានៅទីក្រុងរ៉ូម។

គ្រោះថ្នាក់រាងកាយដែលសម្តេចប៉ាប បានជួបនៅពេលនេះមិនមែនជាលើកទី១របស់ទ្រង់ឡើយ។ សម្តេចប៉ាបដែលមានព្រះជន្ម៨៨ ឆ្នាំ ធ្លាប់រងរបួសសា្រលម្តងដែរកាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។​

ស្ថានភាពសុខភាពសម្តេចប៉ាបស្ថិត​នៅ​ក្នុងលក្ខខណ្ឌប្រសើរនៅឡើយ ទោះបីជាធ្លាប់មានសេចក្តីរាយការណ៍ថា ទ្រង់​បានគ្រុនផ្តាសសាយកាលពីមុនថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រកាលពីប៉ុន្មានថ្ងៃមុននេះ៕

Daily Program

Livesteam thumbnail