បុរីវ៉ាទីកង់សង្កត់ធ្ងន់លើការលើកកំពស់សិទ្ធិស្រ្តីសូម្បីនៅតំបន់នៃជម្លោះ

តាមការប្តេជ្ញាចិត្តដែលកំពុងបន្ត បុរីវ៉ាទីកង់ នៅតែបន្តលើកកម្ពស់ភាពជឿនលឿនរបស់ស្ត្រី ដោយសង្កត់ធ្ងន់ថា សង្គមត្រូវតែតស៊ូក្នុងការប្រយុទ្ធប្រឆាំងនឹងគំរូដែលបង្កគ្រោះថ្នាក់ដែលរារាំងឱកាសស្មើគ្នាសម្រាប់ស្ត្រី និងក្មេងស្រី។​

លោកអគ្គអភិបបាល ហ្គាព្រីអែល ខាហ្សា (Gabriele Caccia)អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ បុរីវ៉ាទីកង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសម័យប្រជុំដែលឧទ្ទិសដល់ភាពជឿនលឿនរបស់ស្ត្រីថា ៖ «ដើម្បីឱ្យសង្គមមួយរីកចម្រើន វាចាំបាច់ណាស់ក្នុងការជំរុញ និងទទួលស្គាល់សមត្ថភាពរបស់ស្ត្រី ដោយការប្រយុទ្ធប្រឆាំងនឹងភាពមិនច្បាស់លាស់ទាំងអស់ដែលបដិសេធឱកាសរបស់ពួកគេ»។

លោកអគ្គអភិបាលបានពណ៌នាអំពីអំពើហិង្សាក្នុងគ្រួសារថាជា "ស្មៅពុលដែលញាំញីសង្គមរបស់យើង គឺត្រូវតែដកចេញពីឫសគល់របស់វា" ហើយលោកក៏បានបានអំពាវនាវឱ្យមានការឆ្លើយតបរួមគ្នាដើម្បីដោះស្រា​យអំពើហិង្សាក្នុងគ្រួសារ ។

លោកអគ្គអភិបាល បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាឫសគល់នៃវិសមភាពខាងផ្លូវភេទគឺមានដូចជាភាពក្រីក្រ និងកង្វះការអប់រំត្រឹមត្រូវ ជាចុងក្រោយនឹងកាត់បន្ថយការរំលោភបំពានលើស្ត្រី និងកុមារី ការជួញដូរដើម្បីកេងប្រវ័ញ្ចផ្លូវភេទ និងលុបបំបាត់ទម្រង់ផ្សេងៗនៃអំពើអមនុស្សធម៌ និងថោកទាបចំពោះស្ត្រី ជាពិសេសអំពើហិង្សា ការបង្ខិតបង្ខំ និងការប្រើប្រាស់គ្រឿងញៀន៕

Daily Program

Livesteam thumbnail