បុរីវ៉ាទីកង់រៀបចំកិច្ចសន្ទនាជាអន្តរជាតិស្តីពីកំណែទម្រង់ពន្ធ

វ៉ាទីកង់ញូវបានរាយការណ៍ថា មន្ត្រីជំនាញពន្ធរាប់សិបនាក់មកពីរដ្ឋាភិបាលជាតិ និងអង្គការអន្តរជាតិបានប្រមូលផ្តុំគ្នានៅបុរីវ៉ាទីកង់កាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំដែលមានការសន្ទនាគ្នាកម្រិតខ្ពស់ស្តីពី "យុត្តិធម៌ពន្ធដារ និងសាមគ្គីភាព"។
សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយ បណ្ឌិតសភាវិទ្យាសាស្រ្តនៃសន្តអាសនៈ (Pontifical Academy of Social Sciences) នៅក្នុងគោលបំណង ឈ្វេងយល់ពីនិតិវិធីនៃការអនុវត្ត ប្រព័ន្ធពន្ធអន្តរជាតិនាពេលបច្ចុប្បន្ននេះ និងវិធីសាស្រ្តនៅក្នុងការកាត់បន្ថយសមភាពសកល។
អ្នកដែលចូលរួម គឺរួមមាន សេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែល យ៉ូសេប ស្ទីលីឌ (Joseph Stiglitz ) និងនាយក អង្គការUNAIDS លោកស្រី វីននី ប៊ីយ៉ាយីម៉ា (Winnie Byanyima )ផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា ប្រព័ន្ធពន្ធអន្តរជាតិបច្ចុប្បន្នមានអាយុកាលជាងមួយរយឆ្នាំ ហើយ "ពិតជាមិនអាចដោះស្រាយបាន" ជាមួយពិភពលោកដែលមានការអភិវឌ្ឈន៍ នាពេលបច្ចុប្បន្ននេះ ហើយការអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីនេះ គឺដើម្បីឱ្យសាជីវកម្មចម្រុះជាតិសាសន៍ និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនានាជួយ បង់ពន្ធដើម្បីជួយដល់អ្នកដែលខ្វះខាត។
នាឱកាសនោះ ក៏មានការពិភាក្សា សង្កត់ធ្ងន់លើតួនាទីដែលព្រះសហគមន៍ អាចដើរតួក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហា។
អ្នកជំនាញបានលើ់កឡើងថា ព្រះសហគមន៍អាចមានឥទ្ធិពលដល់គ្រិស្តបរិស័ទប្រមាណជា ១,៤ ពាន់លាននាក់៕
Daily Program
