បុរីវ៉ាទីកង់ផ្ញើសារជូនជនរងគ្រោះនៅហ្គាតេម៉ាឡា

បន្ទាប់ពីមានរថយន្តក្រុងធ្លាក់ពីលើស្ពានក្នុងប្រទេស ហ្គាតេម៉ាឡា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៥ នាក់ស្លាប់ លោក ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់នៅក្នុងនាមសម្តេចសម្តេចប៉ាបបានផ្ញើសាររំលែកទុក្ខមួយ។
នៅក្នុងលិខិតនោះ លោកកាឌីណាល់ បានលើកឡើងថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានកំពុងតែអធិស្ឋានសម្រាប់អស់អ្នកដែលបានស្លាប់ និងទូលអង្វរឲ្យព្រះជាម្ចាស់ឲ្យជួយទ្រទ្រង់ដល់អ្នកដែលកំពុងតែសម្រាកព្យាបាលឲ្យឆាប់មានការជាសះស្បើយ។
លោកកាឌីណាល់ បានលើកឡើងថា សម្តេចប៉ាបពិតជាមានការសោកស្ដាយជាខ្លាំងចំពោះគ្រោះថ្នាក់រថយន្តក្រុងកាលពីពេលថ្មីៗនេះក្នុងប្រទេសហ្គាតេម៉ាឡា។
ឡានក្រុងដែលជួបហេតុការនេះ គឺមានផ្ទុកមនុស្សច្រើន ហើយវាកើតហេតុនៅពេលដែលវាកំពុងតែ ធ្វើដំណើរចូលទៅរដ្ឋធានីរបស់ប្រទេសនេះ ហើយក៏បានធ្លាក់ចេញពីផ្លូវហាយវេដែលមានកំពស់ ២០ ម៉ែត្រ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា សាកសពចំនួន ៥៣ នាក់ត្រូវបានកំណត់នៅកន្លែងកើតហេតុ ហើយក្រោយមកខាងមន្ទីរពេទ្យបានអះអាងថា ពីរនាក់ទៀតបានស្លាប់ ហើយក៏នៅសល់អ្នករបួសធ្ងន់ជាច្រើននាក់ថែមទៀត៕
Daily Program
