បុរីវ៉ាទីកង់ប្រកាសអនុវត្តច្បាប់សម្រាប់អ្នកចូលតំបន់ហាមឃាត់

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា បុរីវ៉ាទីកង់បានប្រកាសរឹតបន្តឹងការដាក់ទណ្ឌកម្មសម្រាប់អ្នកព្យាយាមចូលតំបន់ហាមឃាត់។

នៅក្នុងក្រឹត្យមួយដែលបានចេញកាលពីខែធ្នូ អ្នកដែលរំលោភនឹងប្រឈមមុខ ការដាក់ទណ្ឌកម្មជាការពិន័យជាប្រាក់ និងកាត់ទោសដាក់ពន្ធនាគារសម្រាប់អ្នកបំពានលើបទប្បញ្ញត្តិសន្តិសុខដ៏តឹងរឹងរបស់បុរីវ៉ាទីកង់ដែលកំពុងមានការកើនឡើង។

ឯកសារនេះចុះហត្ថលេខាដោយ លោកកាឌីណាល់ ហ្វឺណាន់ដូ វេហ្គេ អាល់ហ្សាហ្គា (Fernando Vérguez Alzaga) ប្រធានគណៈកម្មាធិកកិច្ចការនយោបាយរបស់បុរីវ៉ាទីកង់បានឲ្យដឹងថា  ផ្តល់ការផាកពិន័យជាប្រាក់គឺអាចកើតមានពី ១ម៉ឺនទៅ ២ម៉ឺន៥ពាន់ អឺរ៉ូ រីឯការ ការផ្តន្ទាទោសដាក់ពន្ធនាគារគឺអាចពី ១ ទៅ​៤​ឆ្នាំ។

ការផាកពិន័យទាំងនេះនឹងអនុវត្តជាពិសេសចំពោះអ្នកដែលចូលមកប្រពឹត្តអំពី​ហិង្សា ការគំរាមកំហែង ឬការបោកប្រាស់ ការឆ្លងកាត់ការគ្រប់គ្រងព្រំដែន ឬប្រព័ន្ធសន្តិសុខ។ លើសពីនេះទៀត អ្នកដែលចូលជាមួយការអនុញ្ញាតផុតកំណត់ ឬមិនបំពេញតាមតម្រូវការដែលបានបង្កើតឡើង នឹងទទួលបានទណ្ឌកម្មរដ្ឋបាលចាប់ពី ២ពាន់ ទៅ ៥ពាន់ អឺរ៉ូ។

ជនណាក៏ដោយដែលត្រូវបានកាត់ទោសពីបទចូលបុរីវ៉ាទីកង់ដោយខុសច្បាប់​ នឹងត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងទឹកដីនេះ សម្រាប់រយៈពេលរហូតដល់​១៥​ឆ្នាំ។

បុរីវ៉ាទីកង់ គឺជារដ្ឋដែលតូចជាងគេបំផុតក្នុងពិភពលោក ហើយបច្ចុប្បន្នមានប្រជាជនរស់នៅត្រឹមតែជាង​៨00នាក់ ប៉ុណ្ណោះ៕

Daily Program

Livesteam thumbnail