បុរីវ៉ាទីកង់ប្រកាសកាលវិភាគសម្តេចប៉ាបសម្រាប់ខែធ្នូ

បុរីវ៉ាទីកង់កាលពីថ្ងៃសៅរ៍បានចេញការផ្សព្វផ្សាយនូវកាលវិភាគសកម្មភាពរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូប្រចាំខែធ្នូ ជាពិសេសគឺទាក់ទងនឹងពិធីប្រកាសការតែងតាំងលោកកាឌីណាល់ថ្មី ។​

តាមការប្រកាសនោះ ពិធីតែងតាំងលោកកាឌីណាល់ថ្មីដែលបានប្រកាសកាលពីពេលមុនថា នឹងប្រពឹត្តទៅនៅថ្ងៃទី ៨ ខែធ្នូ ត្រូវបានប្តូរមក ថ្ងៃទី ៧ ខែធ្នូ ជំនួសវិញ ប៉ុន្តែទីកន្លែងរៀបចំពិធីនឹងប្រពឹត្តិទៅដដែល គឺនៅវិសាលព្រះវិហារ សន្តសិលា បាស៊ីលីកា ។ ​

ពិធីប្រកាសតែងតាំងលោកកាឌីណាល់ទាំងអស់ដែលនឹងប្រពឹត្តទៅនៅថ្ងៃនោះ គឺមាន លោកកាឌីណាល់ ២១ រូប នៅក្នុងនោះលោកកាឌីណាល់២០ រូបគឺជា លោកកាឌីណាល់ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើស សម្តេចប៉ាប ។

ប្រភពដដែលបានបន្តថា សម្រាប់ថ្ងៃទី៨ ខែធ្នូ សម្តេចប៉ាបនឹងយាងដឹងនាំលោកកាឌីណាល់ថ្មីដែលបានប្រកាសតែងតាំងជាផ្លូវការទាំងអស់ រៀបចំពិធីថ្វាយអភិបូជាជាមួយនឹងគ្នាផងដែរ ។

ប្រភពដដែលបានបន្តទៀតថា ក្រៅពីពិធីថ្វាយអភិបូជានៅថ្ងៃទី៨ ខែធ្នូ សម្តេចប៉ាបក៏បានប្រកាសនូវកាល បរិច្ឆេទ ដែលទ្រង់នឹងយាងដឹកនាំពិធីថ្វាយអភិបូជាផ្ទាល់ព្រះអង្គបីផ្សេងទៀត ដែល នឹងប្រព្រឹត្តទៅនៅទីលានសន្តសិលា ក្នុងខែវិច្ឆិកា និងដើមខែធ្នូ។

ប្រភពដដែលបានបន្ថែមថា ថ្ងៃទី១៧ ខែវិច្ឆិកា សម្តេចប៉ាបនឹងអញ្ជើញជាអធិបតីក្នុងពិធីថ្វាយអភិបូជាសម្រាប់ទិវាពិភពលោកនៃអ្នកក្រ ហើយនៅថ្ងៃទី ២៤ ខែវិច្ឆិកាដដែល ទ្រង់នឹងចូលរួមអភិបូជាប្រារព្ធទិវាពិភពលោកនៃយុវជនផងដែរ។

នាថ្ងៃទី ១២ ខែធ្នូ សម្តេចប៉ាប ក៏នឹងយាងធ្វើជាអធិបតីនៅក្នុងពិធីថ្វាយអភិបូជាជាភាសាអេស្ប៉ាញដោយ ពិធីថ្វាយអភិបូជាទាំងបីនេះ គឺទ្រង់ បើកចំហជាសាធារណៈតែគ្រិស្តបរិស័ទគឺត្រូវការកក់កន្លែងជាមុន តែការកក់កន្លែងនេះគឺមិនមានគិតប្រាក់អ្វីឡើយ៕

Daily Program

Livesteam thumbnail