បុរីវ៉ាទីកង់នឹងរៀបចំពិធីបុណ្យរោយផេះនៅកូនភ្នំមួយមួយនៅទីក្រុងរ៉ូម

ការិយាល័យព័ត៌មានកាតូលិក បានប្រកាសថា នៅពេលដែលស្ថានភាពសុខភាពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូទ្រង់ហាក់ប្រសើរឡើង បុរីវ៉ាទីកង់គ្រោងនឹងរៀបចំពិធីបុណ្យរោយផេះនៅលើកូនភ្មំ អេវេនទិន (Aventine) នៅប្រទេសទីក្រុងរ៉ូម ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីនេះនឹងរៀបចំធ្វើឡើងក្រោមការរៀបចំដោយលោកកាឌីណាល់ អេនជឺឡូ ដឹ ដូណាទីស (Angelo De Donatis) មន្រ្តីជាន់ខ្ពស់នៃសន្តអសនៈមួយរូប នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥ ។
ពិធីនេះត្រូវបានគេដឹងថា គឺជាពិធីបែបជំនឿមួយដែលសន្តអសនៈអាចរក្សាបាននូវការរៀបចំតាមគន្លង ប្រពៃណីរ៉ូម៉ាំងបុរាណ ដែលបានផ្តួចផ្តើមរៀបចំឡើងវិញដំបូង ដោយ សន្តយូហាន ប៉ូល ទី ១៣ ។
តាមពិតទៅពិធីនេះគឺគ្រោងនឹងរៀបចំឡើងដោយមានការចូលរួមផ្ទាល់ដោយសម្តេចប៉ាប ប៉ុន្តែដោយទ្រង់កំពុងសម្រាកព្យាបាលជំងឺរលាកសួត ទើបទ្រង់ចាត់លោកកាឌីណាល់ ឲ្យដឹកនាំកម្មវិធីនេះជំនួស ។
តាមការគ្រោងទុកពិធីនេះនឹងរៀបចំឡើងនៅវេលាម៉ោង៤ និង ៣០ នាទីរសៀល ដោយមានពិធីថ្វាយអភិបូជា និង ពិធីកម្មសាសនាតាមជំនឿមួយចំនួនទៀត ។
Daily Program
