បុរីវ៉ាទីកង់ជំរុញការបង្កើតគ្រួសារឲ្យរួបរួមក្នុងសង្គម

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈ ប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សាមគ្គីភាព ការរួមបញ្ចូល និងសាមគ្គីភាពក្នុងសង្គម គឺវាអាចកើតមានឡើងតាមការសម្របសម្រួលនៅក្នុងគ្រួសារ ដូច្នេះហើយការរិះគិតអំពីគ្រួសារគឺចាំបាច់បំផុត។
លោកអគ្គអភិបាល ហ្គាព្រីអែល ហ្គាហ្សា (Gabriele Caccia) បានលើកឡើងថា ព្រះសហគមន៍កាតូលិក គឺបានកំពុងតែធ្វើកិច្ចការនេះ តាមកម្មវិធីបង្រៀននិងអប់រំជំនឿរបស់ខ្លួន។
លោកបានថ្លែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្នុងសម័យប្រជុំលើកទី ៦៣ នៃគណៈកម្មការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិថា ការបង្រៀនកាតូលិកបានកំពុងលើកតម្កើងគ្រួសារជាអង្គភាពមូលដ្ឋាននៃសង្គម ដែលមិនត្រឹមតែសេចក្ដីស្រឡាញ់ ទំនួលខុសត្រូវ និង ជំនឿនោះទេ។
លោកបានបន្តថា អ្វីៗទាំងនេះត្រូវបានចិញ្ចឹមបីបាច់ដោយក្រុមគ្រួសារកាតូលិក ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីផែនការដែលព្រះជាម្ចាស់រិះគិតផងដែរ។
លោកអគ្គអភិបាលបានគូសបញ្ជាក់ថា គ្រួសារបានកំពុងតែដើរតួនាទីជាសសរស្តម្ភនៃការគាំទ្រ និងការរួបរួមក្នុងសង្គម។
លោកបានបន្តថា “គ្រួសារគឺជា “សាលានៃមនុស្សជាតិកាន់តែស៊ីជម្រៅ… និងជាកន្លែងដំបូងដែលតម្លៃនៃសេចក្តីស្រឡាញ់ និងភាតរភាព ការរួមគ្នា និងការចែករំលែក និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃត្រូវបានផ្តល់ឲ្យ”។
លោកក៏ បានកត់សម្គាល់ថា គ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិសម្រាប់សមាជិករបស់ពួកគេ ជាពិសេសអ្នកដែលអាចត្រូវបានមើលរំលង ឬមើលឃើញថាជាបន្ទុករបស់សង្គម។ ពួកគេធ្វើជាគំរូដ៏មានឥទ្ធិពលនៃសាមគ្គីភាព និងការដាក់បញ្ចូល ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ៕
Daily Program
