បុរីវ៉ាទីកង់គាំទ្រការរក្សា​សន្តិភាព​នៃអង្គការសហប្រជាជាតិនៅហៃទី

អង្គការរដ្ឋអាមេរិកបាន អនុម័តដំណោះស្រាយគាំទ្រសំណើរបស់រដ្ឋាភិបាលហៃទីសម្រាប់បេសកកម្មរក្សាសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជួយរក្សាស្ថិរភាពនៅក្នុងប្រទេសនេះ។ 

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតំណាងរបស់បុរីវ៉ាទីកង់ប្រចាំនៅអង្គការនេះ គឺលោក ហ្សាន អេនតូនីញ៉ូ គ្រូ សេរ៉ាណូ (Juan Antonio Cruz Serrano)បានបង្ហាញមតិគាំទ្រ ហើយបានពង្រីកការអំពាវនាវរបស់សម្តេ ចប៉ាបហ្រ្វង់ស៊ីស្កូ សម្រាប់សន្តិភាពនៅលើកោះនេះ។

វ៉ាទីកង់ញូវបានរាយការណ័ថា ចាប់តាំងពីឆ្នាំ ២០១៨ មក ប្រជាជនហៃទីបានទទួលរងនូវការដួលរលំផ្នែ កសង្គមនយោបាយ និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមនុស្ស ៧00.000 នាក់ត្រូវបានផ្លាស់ទីលំនៅនៅទូទាំងប្រទេសកោះនេះ។

នៅក្នុងស្ថានការណ៍នេះកាលពីចុងសប្តាយ៍មុន អង្គការរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចមួយដើម្បីជំរុញការស្នើសុំរបស់ក្រុមប្រឹក្សាអន្តរកាលប្រជាធិបតេយ្យហៃទីសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អង្គការដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី គឺជាសហព័ន្ធពហុជាតិនៃរដ្ឋចំនួន ៣៥ នៅអាមេរិក។ អង្គការនេះមានគោលបំណងលើកកម្ពស់សេរីភាពប្រជាធិបតេយ្យ និងអនុវត្តភារកិច្ចត្រួតពិនិត្យការបោះឆ្នោតនៅអឌ្ឍគោលខាងលិច។

នៅក្នុងសុន្ទរកថាដែលគាំទ្រដំណោះស្រាយនេះ អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអសនៈប្រចាំអង្គការនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិដើម្បីបង្ហាញពី "ការប្តេជ្ញាចិត្តដ៏ទូលំទូលាយ" ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពនៅក្នុងប្រទេសហៃទី។

ពាក់ព័ន្ធនឹងជោគវាសនាប្រជាជននៅលើកោះនេះ សម្តេចប៉ាបបានមានបន្ទូល ម្តងហើយម្តងទៀតអំពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសហៃទី ដោយជំរុញឱ្យពិភពលោក «កុំភ្លេចបងប្អូនជនជាតិហៃទីរបស់យើង»

Daily Program

Livesteam thumbnail