បុណ្យចម្លងគឺជាពេលវេលាដែលគ្រីស្តបរិស័ទគួរបញ្ចប់ភាពល្ងង់ខ្លៅនៃសង្គ្រាមទាំងអស់
នៅខាងក្រៅបណ្ណាល័យវាទីកង់លោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ បានសង្ឃឹមថា នាឱកាសបុណ្យចម្លងនៅពេលខាងមុខភាពល្ងង់ខ្លៅនិងគ្រោះមហន្តរាយនៃសង្រ្គាមគួរ តែត្រូវគេបញ្ចប់។
លោកកាឌីណាល់បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍មុនថា នៅក្នុងអំឡុងពេលសប្តាហ៍ពិសិដ្ឋនៅពេលខាងមុខ សង្ឃឹមថា សង្រ្គាមនឹងត្រូវគេបញ្ឈប់សិន យ៉ាងហោចណាស់ក៏អាចបញ្ឈប់នៅតាមកន្លែងពិសិដ្ឋ ដើម្បីឲ្យគ្រីស្តបរិស័ទអាចប្រារព្ធនិងចូលរួមពិធីដ៏មានអត្ថន័យនេះ។
លោកកាឌីណាល់បានអំពាវនាវថា ចូរ"បញ្ចប់ភាពល្ងង់ខ្លៅនៃសង្គ្រាម" នាពេលបច្ចុប្បន្ននេះ។
លោកកាឌីណាល់បានបង្ហាញនូវក្តីរំពឹងថា មេដឹកនាំទាំងអស់នឹងរិះគិតនូវគោលគំនិតនេះ។
លោកកាឌីណាល់បាន បន្តការអំពាវនាវឱ្យបញ្ចប់អំពើហិង្សានៅថ្ងៃបុណ្យចម្លងខាងមុខ ដោយសង្កត់ធ្ងន់ថា បុណ្យចម្លើងជាពិធីបុណ្យនៃសន្តិភាព។ វាជាថ្ងៃស្ងប់ស្ងាត់និងអំណរសប្បាយនឹងការដែលព្រះយេស៊ូទ្រង់មានព្រះជន្មរស់ឡើងវិញ ដូច្នេះវាជាឱកាសពិសេសមួយដែលយើងគួរតែ បញ្ចប់ភាពល្ងង់ខ្លៅដែលជាសង្គ្រាមដែលកំពុងតែកើតមាន៕