បុណ្យចម្លងកំពុងតែរៀបចំនៅដែនដីពិសិដ្ឋទាំងក្នុងពេលដ៏លំបាកបំផុត

វ៉ាទីកង់ញូវបានរាយការណ៍ថា គ្រីស្តបរិស័ទនៅដែនដីពិសិដ្ឋទោះបីជាពួកគេកំពុងតែតស៊ូនិងជីវភាព និង ស្ថានភាពជីវិតកាន់តែលំបាកយ៉ាងណាក៏ដោយក៏ពួកគេនៅតែបន្តខិតខំប្រឹងប្រែងរស់ ហើយរៀបចំបុណ្យចម្លងដ៏រស់រវើក។
ប្រភពដដែលបានឲ្យដឹងថា គ្រីស្តបរិស័ទទាំងនេះបានអះអាងថា ពួកគេបានកំពុងតែទទួលរងនូវទុក្ខលំបាកជាច្រើន ប៉ុន្តែពួកគេនៅតែមានក្តីសង្ឃឹម ហើយនាំគ្នារៀបចំបុណ្យចម្លងដោយរស់រវើកក្រោមដំណក់ទឹកភ្នែកនៃការឈឺចាប់ ការខកចិត្ត និងក្តីសង្ឃឹមសម្រាប់សន្តិភាពជាមួយការពិភាក្សាអំពីបទឈប់បាញ់ថ្មីដែលកំពុងតែមានភាពស្រពេចស្រពិល។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយស្ថានទូតអ៊ីស្រាអែលនៅសន្តអាសនៈ ដោយដកស្រង់ទិន្នន័យផ្លូវការពីក្រសួងការបរទេសអ៊ីស្រាអែល និងអាជ្ញាធរមានសមត្ថកិច្ច បានអះអាងថា នៅឆ្នាំនេះមានគ្រីស្តបរិស័ទសរុប ៩.៧៧០ នាក់ដែលរស់នៅតំបន់វេសបែងត្រូវបានអនុញ្ញាតឱ្យចូលក្រុងយេរូសាឡឹមក្នុងអំឡុងសប្តាហ៍ពិសិដ្ឋ លើចំនួនសរុបជាង ជាង ៥ ម៉ឺននាក់ ដើម្បីប្រារព្ធពិធីបុណ្យចម្លង។
នៅពេលនេះ គ្រីស្តបរិស័ទម្នាក់បាននិយាយថា មនុស្សម្នាមិនអាចស៊ាំនឹងអំពើហិង្សាបានទេ ខណៈដែលមានទីសក្ការៈស្រស់ស្អាតនៅចំពោះមុខពួកគេនោះទេ៕
Daily Program
