បារាំងគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅពេលដែលវិបត្តិហ្គាសារគ្របដណ្ដប់ពេញកិច្ចប្រជុំ U.N.

សង្រ្គាមនៅហ្គាហ្សាត្រូវបានគេរំពឹងថានឹងគ្របដណ្តប់សម័យប្រជុំអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ នៅពេលដែលកងកម្លាំងអ៊ីស្រាអែលកំពុងបន្ត យុទ្ធនាការរបស់ពួកគេដើម្បីកាន់កាប់​តំបន់​ហ្គាហ្សា។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ពាក់ព័ន្ធនឹងបញ្ហានេះប្រធានាធិបតីបារាំងលោក លោកអេម៉ានូអែល ម៉ាក្រុង បាននិយាយ​កាល​ពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ដោយចូលរួមជាមួយ​ចក្រភព​អង់គ្លេស កាណាដា អូស្ត្រាលី និងព័រទុយហ្គាល់។

លោក ម៉ាក្រុង ក៏បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង​អ៊ីស្រាអែល​ដែល​ត្រូវ​បាន​ចាប់​ពង្រត់ដោយក្រុមហាម៉ាស់ ដោយលើកឡើងថា «គ្មានហេតុផលអ្វី​ត្រូវ​បន្ត​សង្គ្រាម​ទៀត​នោះ​ទេ»។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អេនតូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានព្រមានអ៊ីស្រាអែល ហើយប្រឆាំងនឹងការបញ្ចូលតំបន់ វេសបែង ទៅក្នុងការគ្រប់គ្រងរបស់ពួកគេ ហើយបានជំរុញឱ្យបញ្ឈប់ទង្វើនេះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានជួបប្រជុំនៅថ្ងៃអង្គារជាមួយមន្ត្រីមកពីប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតា អេហ្ស៊ីប ហ្ស៊កដានី តួកគី ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីតំបន់ហ្គាហ្សា។

រដ្ឋបាល លោក ត្រាំ បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះភាពជារដ្ឋរបស់ប៉ាឡេស្ទីន៕

Daily Program

Livesteam thumbnail