បព្វជិតកាតូលិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១១ ឆ្នាំដោយរបបបេឡារុស្ស
លោកបូជាចារ្យ ហេនរិក អាកាឡាតូវិច (Henrykh Akalatovich ) ត្រូវបានកាត់ទោសកាលពីថ្ងៃទី ៣០ខែធ្នូនៅប្រទេសបេឡារុស្សឱ្យជាប់ពន្ធនាគារ១១ ឆ្នាំពីបទ "ក្បត់ជាតិ " ដែលជាការចោទប្រកាន់ដោយរបបរបស់លោកប្រធានាធិបតី អាឡិចហ្សង់ឌ័រ ឡូកាឆេនកូ ( Alexander Lukashenko ) អនុវត្តចំពោះអ្នកទោសនយោបាយ។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ព័ត៌មាននៃការកាត់ទោសនេះ ត្រូវបានរាយការណ៍ឡើងដោយតំណាងអង្គការសិទ្ធិមនុស្សតាមបណ្តាញសង្គម ។
លោកបូជាចារ្យកាតូលិកដែលត្រូវបានកាត់ទោសនេះ ត្រូវបានគេដឹងថា អាយុ ៦៤ ឆ្នាំ ហើយបានបដិសេធ "ការចោទប្រកាន់ទាំងអស់" ។
តាមពិតទៅ លោកបូជាចារ្យ ត្រូវបានគេដឹងថា បានចាប់ខ្លួនតាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបានកាត់ទោសកាលពីចុងខែធ្នូ ឆ្នាំ២០២៤ ។ លោកត្រូវបានគេដឹងថា មានស្ថានភាពសុខភាពមិនប្រសើរឡើយ ដោយមុនពេលកាត់ទោសលោកធ្លាប់មានជំងឺគាំងបេះដូងរួចហើយនិងបានទទួលការវះកាត់មហារីកផងដែរ។
ស្ថានភាពសុខភាពរបស់លោក ត្រូវការការថែទាំនិងការព្យាបាលពិសេសប៉ុន្តែផ្ទុយទៅវិញ លោកត្រូវបានស្ថិតនៅក្នុង ស្ថានភាពធ្ងន់ធ្ងរដោយសារការចោទប្រកាន់នយោបាយ៕