បងស្រីជនជាតិកេនយ៉ាកំពុងផ្លាស់ប្តូរជំនាញកសិកម្មទៅជាការអភិវឌ្ឍសហគមន៍

បងស្រី យ៉ូសែហ្វីន​ ក្វេនហ្គា ( Josephine Kwenga) ដែលជាបងស្រីនៅក្នុងក្រុមគ្រួសារសន្ត យ៉ូសែប នៅ តារបេស (St. Joseph of Tarbes) កំពុងផ្លាស់ប្តូរជីវិតដោយបង្រួបបង្រួមជំនឿ និរន្តរភាព និងការផ្តល់អំណាចដល់សហគមន៍។

វ៉ាទីកងញូវបានរាយការណ៍ថា សកម្មភាពដែលបងស្រីបានកំពុងតែធ្វើគឺកំពុងនាំមកនូវជីវិតថ្មីដល់គ្រួសារ ក្នុងសហគមន៍ និងបេសកកម្មថែទាំការបង្កើតរបស់ព្រះសហគមន៍ ស្របតាមចំណង់ចំណូលចិត្តរបស់ស្រី។

បងស្រីបានលើកឡើងថា បងស្រីមានចំណង់ចំណូលចិត្តចំពោះការធ្វើការជាក្រុម និងការលើកកម្ពស់ការអភិវឌ្ឍរួម និងការផ្លាស់ប្តូរសង្គម។ ​ហើយកិច្ចការដែលបងស្រីកំពុងតែធ្វើគឺផ្តោតលើ ការផ្តល់អំណាចដល់សហគមន៍ ការកំណត់ពេលវេលាកម្មវិធីដែលរួមបញ្ចូលជំនឿ និងនិរន្តរភាព និងការធ្វើជាធនធានសម្រាប់អ្នកដែលយើងបម្រើ។

បងស្រីបានចាប់ផ្តើមកម្មវិធីនេះតាមរយៈការណែនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាមួយនឹងការសិក្សា និងការផ្លាស់ប្តូរសង្គម ដែលមានជំនាញក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការកសាងសន្តិភាព ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងគម្រោង។

បងស្រីជឿជាក់ថា ការធ្វើកសិកម្មគឺជាការបង្កើតសកម្មភាពនៅក្នុងជំនឿ ពោលគឺយើងកំពុងផ្សាភ្ជាប់រវាងជំនឿនិងការងារច្នៃប្រឌិតរបស់ព្រះជាម្ចាស់។

បងស្រីបានបន្តថា ការងារកសិកម្មជាការងារ រៀនពីភាពអត់ធ្មត់ ទុកចិត្ត និងបន្ទាបខ្លួន។ វាជាការងារដែលភ្ជាប់យើងជាមួយនឹងចង្វាក់នៃជីវិត។ នៅពេលដែលយើងសាបព្រោះ រង់ចាំ ថែទាំ និងប្រមូលផល វាឆ្លុះបញ្ចាំងពីដំណើរនៃជំនឿ ហើយដូច្នេះការធ្វើស្រែចម្ការក្លាយជាការអធិស្ឋានសម្រាប់អំណោយនៃការបង្កើត៕

Daily Program

Livesteam thumbnail