នៅអាមេរិកអត្រាលែងលះគូស្វាមីវ័យក្មេងធ្លាក់ តែមកកើនគូស្វាមីវ័យចំណាស់ទៅវិញ
អត្រាលែងលះកើនឡើងសម្រាប់គូស្វាមីភរិយាដែលមានអាយុលើសពី៦៥ឆ្នាំ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។
ប្រភពដដែលបានរាយការណ៍ថា នៅសហរដ្ឋអាមេរិក អត្រានៃគូស្វាមីភរិយាវ័យក្មេងដែលដាក់ពាក្យសុំលែងលះបានចាប់ផ្តើមធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែអ្វីដែលចម្លែកគឺថា អត្រានៃការលែងលះរបស់គូស្វាមីភរិយាដែលមានអាយុលើសពី៦៥ឆ្នាំបែរជាបន្តកើនឡើងទៅវិញ។
របាយការណ៍ពី វិទ្យាស្ថានសិក្សាគ្រួសារនៅអាមេរិកបានរកឃើញថា ប្រហែល ៤០ភាគរយ នៃអាពាហ៍ពិពាហ៍ដំបូងនាពេលបច្ចុប្បន្ននេះបានបញ្ចប់ដោយការលែងលះ តិចជាងការប៉ាន់ស្មានដែលបានលើកឡើងជាញឹកញាប់ នេះគឺដោយសារតែអាពាហ៍ពិពាហ៍មានការជ្រើសរើសច្បាស់់លាស់ហើយគិតវែងឆ្ងាយ។
ទោះបីជាមាននិន្នាការធ្លាក់ចុះជារួមក៏ដោយ ក៏របាយការណ៍នេះពន្យល់ថា ការព្យាករណ៍មិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយប្រសិនបើអត្រាលែងលះនៅឆ្នាំក្រោយនៅតែបន្តកើនឡើង ចំនួននៃការលែងលះអាចខ្ពស់ជាងនេះ។
រឿងមួយដែលគួរឲ្យចម្លែកទៅទៀតនោះ គឺថា អត្រាលែងលះក្នុងចំណោមគូស្វាមីភរិយាដែលមានអាយុ លើសពី៦៥ ឆ្នាំឡើងទៅបានកើនឡើងជិតបីដងក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយអត្រានៃការលែងលះដែលមាន ប្រហែល ៥,២% ក្នុងឆ្នាំ ១៩៩០ ដល់ ១៥,២% ក្នុងឆ្នាំ ២០២២៕