នៅ​យេរូសាឡឹម​ ព្រះសហគមន៍​អំពាវនាវ​ឲ្យ​បុណ្យ​ព្រះយេស៊ូប្រសូត្រគ្មានសង្រ្គាម

បន្ទាប់ពីការសម្រេចចិត្តកាលពីឆ្នាំមុន ព្រះសហគមន៍​នៅ​យេរ៉ូសាឡឹមមិន​តាំងលំអរភ្លើង និងការតុបតែងពិធីបុណ្យព្រះយេស៊ូ​ប្រសូត​ឡើយ ដើម្បី​បង្ហា្​ពី​សាមគ្គីភាពជាមួយប្រជាជន​នៅហ្គាហ្សាដែលកំពុង​មានសង្គ្រាម។ ថ្នាក់ដឹកនាំព្រះសហគមន៍ នៅ​​ក្រុងយេរ៉ូសាឡឹមកំពុងអញ្ជើញព្រះសហគមន៍ ឱ្យចូលរួមរំលឹកដល់ពិធីបុណ្យព្រះយេស៊ូប្រសូត្រ​យ៉ាងពេញលេញ «ដោយផ្តល់សញ្ញាជាសាធារណៈអំពី ក្តីសង្ឃឹម» ចំពេលមានសង្រ្គាម។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលបុណ្យព្រះយេស៊ូប្រសូត្រកាន់តែ​ខិតជិតមកដល់ដោយមិនមានសញ្ញានៃបទឈប់បាញ់នៅហ្គាហ្សានោះ ថ្នាក់ដឹកនាំនៃព្រះសហគមន៍នៅ នៅទីក្រុងយេរូសាឡឹមបានអញ្ជើញសមាជិកនៃព្រះសហគមន៍ ឱ្យប្រារព្ធពិធីនេះតាមរបៀបដែលបង្ហាញពីក្តីសង្ឃឹមរបស់គ្រីស្តបរិស័ទ ប៉ុន្តែក៏គោរពនូវការលំបាកដែលបានស៊ូទ្រាំដោយប្រជាជនហ្គាហ្សាចំពេលមានសង្រ្គាមដែលកំពុងបន្ត។

នៅឆ្នាំ ២០២៣ អ្នកដឹកនាំព្រះសហគមន៍ បានធ្វើការសម្រេចចិត្តរួមគ្នាមួយដើម្បីសុំឱ្យគ្រីស្តបរិស័ទ នៅក្នុងដែនដីដ៏វិសុទ្ធ កុំរៀបចំពិធី​តុបតែង និងតាំងលំអរភ្លើងនៅតាមទីសាធារណៈជាមធ្យោបាយនៃការឈរក្នុងសាមគ្គីភាពជាមួយហ្វូងមនុស្សដែលរងគ្រោះពីសង្គ្រាមដែលទើបផ្ទុះឡើងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា សេចក្តីប្រកាសនេះបាននាំឱ្យមនុស្សជាច្រើនគិតថា ការប្រារព្ធពិធីបុណ្យនៅក្នុងដែនដីដ៏វិសុទ្ធត្រូវបានលុបចោល ដោយលទ្ធផលថា «​ពន្លឺដែលផុសចេញពីភាពងងឹតត្រូវបានថយចុះ» មិន​ត្រឹម​តែ​ជុំវិញ​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ក្នុង​ចំណោម​គ្រីស្ត​សាសនិក​ក្នុង​ស្រុក​ផង​ដែរ។

ដូច្នេះ ថ្នាក់​ដឹកនាំព្រះសហគមន៍ នៅ​ក្រុង​យេរ៉ូសាឡឹម​កំពុង​លើក​ទឹក​ចិត្ត​ឲ្យគ្រីស្តបរិស័ទ ​នៅ​ឆ្នាំ​នេះ ​រំឭក​ដល់ការ​ប្រសូត​របស់​ព្រះយេស៊ូ ដើម្បីបង្ហាញ ជា​សាធារណៈ​អំពីការដុះពន្លកនៃ​សេចក្ដី​សង្ឃឹម​ឡើងវិញ៕

Daily Program

Livesteam thumbnail