នៅអ៊ុយក្រែន ដ្រូនលើដី ជាតួឯកថ្មីនៅលើសមរភូមិ
ដ្រូនបើកបរលើដី ម៉ាលវីណា អឹម (Malvina-M) របស់រុស្ស៊ី និង ដ្រ័រ ធីដឹប៊ឹយូ ១២.៧ (Droid TW 12.7) របស់អ៊ុយក្រែន ត្រូវបានគេហៅយកមកប្រើប្រាស់ក្នុងតួនាទីដែលកាន់តែមានសារសំខាន់ឡើងៗ នៅលើសមរភូមិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
តើរ៉ូប៊ូតពេជឃាតនានាបានប្រតិបត្តិការលើសមរភូមិអ៊ុយក្រែនហើយឬ? យោងតាមអ្នកលេងតេឡេក្រាមរបស់អ៊ុយក្រែនជាច្រើនកាលពីថ្ងៃទី១៩ ខែមករា បានឲ្យដឹងថា រុស្ស៊ីទើបតែធ្វើតេស្តិ៍យានដំបូងដែលប្រតិបត្តិការពីទីឆ្ងាយ និងដឹកគ្រាប់រំសេវដ៏បំផ្លិចបំផ្លាញមកលើលានដ្ឋានរបស់អ៊ុយក្រែន។
នៅក្នុងអត្ថបទមួយដែលផ្សព្វផ្សាយនៅឆ្នាំ២០២២ នៅលើគេហទំព័រ កិច្ចសន្ទនាដើម្បីអំពាវនាវឲ្យមានការហាមឃាត់ លោកស្រីម៉ារីយ៉ាន ហានស៊ុន អ្នកឯកទេសអំពីបញ្ហាសព្វាវុធនៅសកលវិទ្យាល័យគ្វីនឡេន ប្រទេសអូស្រ្តាលី បានបញ្ជាក់ថា ដ្រូន ម៉ាលវីណា អឹម (Malvina-M) ដែលឈ្មោះដាក់ដោយរុស្ស៊ី សម្រាប់ដ្រូនបើកបរលើដី មានបំពាក់ដោយសព្វាវុធដ៏កំណាច។ គ្រាប់រំសេវទាំងនេះ ត្រូវបានហៅថាជាគ្រាប់បែកសំពាធ និងកម្តៅ ដែលមានការបំផ្លិចបំផ្លាញខ្ពស់ខ្លាំងក្លា ដោយសារតែពួកវានឹងបង្កើតគ្រាប់បាល់ភ្លើងបន្ទាប់មកក៏ស្រូបយកឧកស៊ីហ្សែន និងជះរលកនៃការសម្លាប់។
លោកអាឡិចហ្សង់ វ៉ូត្រាវវើ អ្នកឯកទេសនៃបញ្ហាសព្វាវុធ និងជានិពន្ធនាយកនៃព្រឹត្តិបត្រយោធារុស្ស៊ី បានបញ្ជាក់ថា ៖ “រុស្ស៊ីប្រើប្រាស់ជាសំខាន់នូវអាវុធសំពាធកម្តៅប្រឆាំងនឹងលានដ្ឋានត្រង់សេ ដែលពង្រឹងនៅក្នុងតំបន់ទីក្រុង ឬប្រឆាំងនឹងត្រង់សេ ឬបន្ទាយនៅរឹងម៉ាំនៅតំបន់ជនបទ។” ការផ្ទុះរបស់វា ពិតជាមានថាមពលខ្លាំងជាង និងមានប្រសិទ្ធភាពជាងប្រឆាំងនឹងបន្ទាយលានដ្ឋាន ជាងគ្រាប់រំសេវតាមធម្មតាជាប្រពៃណី។ ប៉ុន្តែដ្រូនរុស្ស៊ីមានបញ្ហាមួយ។ វាដឹកនាំអាវុធនៅលើខ្លួនវាធ្ងន់។ វាចលនាយឺត និងធំ ទទើសទទែង ដែលក្លាយជាគោលដៅដ៏មានអាទិភាពសម្រាប់ប្រព័ន្ធការពារអ៊ុយក្រែនវាយប្រហារ។
លោកអាឡិចហ្សង់ វ៉ូត្រាវវើ វាយតម្លៃថា ៖ “លទ្ធភាពនៃការបាញ់គ្រាប់ដោយលាក់បាំងចេញពីយានប្រតិបត្តិការពីចម្ងាយ អាចត្រូវបានចាត់ទុកជាសារប្រយោជន៍មួយ ដោយសារវាមិនធ្វើឲ្យទាហានប្រើប្រាស់វាមានការភ័យខ្លាច។”
ចំណែកអ៊ុយក្រែនក៏មិននៅក្រោយដែរសម្រាប់ដ្រូនលើដី។ កាលពីខែធ្នូ ឆ្នាំ២០២៥ មួយក្នុងចំណោមពីរនៃដ្រូនបើកបរលើដីបានក្លាយជាប្រភេទនៃវរជនសង្រ្គាម។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានគូសរូបភាពវីរភាពដ្រូន ដ្រ័រ ធីដឹប៊ឹយូ ១២.៧ (Droid TW 12.7)។ សមិទ្ធផលរបស់វា គឺភាពជោគជ័យ ដោយមានជំនួយពីអ្នកប្រតិបត្តិដ្រូននេះពីទីចម្ងាយ គឺអាចធ្វើឲ្យទាហានអ៊ុយក្រែនវាយរុញច្រានការវាយប្រហាររបស់សត្រូវក្នុងអំឡុង ៤៥ថ្ងៃ នៅលើសមរភូមិក្នុងតំបន់មួយ។ ប៉ុន្មានសប្តាហ៍ក្រោយមក ដ្រូនមួយទៀតធ្វើដំណើរប្រើប្រាស់កង់ បានជោគជ័យលើការដឹកជញ្ជូនគ្រាប់រំសេវ និងសម្ភារៈផ្គត់់ផ្គង់ ជាង ៣០០ គក ឲ្យដល់កងទ័ពនៅលើសមរភូមិមុខ នៅកំពុងមានការទម្លាក់គ្រាប់បែកដ៏សម្បើមរបស់រុស្ស៊ីក៏ដោយ។ ដ្រូន រ៉េវលីក (Ravlyk) មានន័យថា ខ្យង ជាភាសាអ៊ុយក្រែន ផ្តល់ឲ្យដ្រូននេះ បានក្លាយជារ៉ូប៊ូត ដែលរុស្ស៊ីមិនអាចបំផ្លាញបាន។
លោកវីល ឃីងស្តុន ខុក អ្នកឯកទេសរុស្ស៊ី នៅក្រុមអន្តរជាតិសម្រាប់ការសិក្សាសន្តិសុខ (ITSS) វឺរ៉ូណា អ៊ីតាលី បានវាយតម្លៃថា ៖ “ឧទាហរណ៍ទាំងនេះបង្ហាញអំពីការកើនឡើងនូវការប្រើប្រាស់យានប្រយុទ្ធបញ្ជាពីចម្ងាយនៅមួយរយៈពេលចុងក្រោយនេះដោយទាំងរុស្ស៊ី និងអ៊ុយក្រែន។