នៅថ្ងៃខួបអំពើប្រល័យពូជសាសន៍ជ្វីប សម្តេចប៉ាបឡេអូទី១៤ រំលេញសារសន្តិភាពជាថ្មី
នាថ្ងៃរំលឹកខួបអំពើប្រល័យពូជសាស្រ្តជ្វីបនៅអឺរ៉ុប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ សម្តេចប៉ាបឡេអូទី១៤ បានរំលេចជាថ្មីនៅសារសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលដ៏ខ្លីប្រាប់អ្នកសារព័ត៌មាន នៅពេលយាងទៅនិវេសនដ្ឋានខាស្តែល ហ្គាដូហ្វូ ថា មិនថាទីណាក៏ដូចទីណាដែរសារសំខាន់គឺសន្តិភាព ហើយទ្រង់បាន ជំរុញឱ្យមនុស្សជាតិអធិស្ឋានសុំសន្តិភាព ហើយប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើប្រល័យពូជសាសន៍។
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរ អំពីស្ថានភាពនៅមជ្ឈិមបូព៌ា ជាពិសេសវត្តមាន កងទ័ពជើងទឹកដែលដឹកនាំដោយនាវាផ្ទុកយន្តហោះអាមេរិក Abraham Lincoln នៅឈូងសមុទ្រពែរ្ស សម្តេចប៉ាបបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ទ្រង់សម្រាប់សន្តិភាព ដោយមានបន្ទូលថា យើងជាប្រទេសតូចៗ យើងត្រូវរួមគ្នាបញ្ចេញសំឡេងរបស់យើង ហើយត្រូវតែហ៊ាននិយាយនិងស្វែងរកការសន្ទនា ក្លាហាននៅក្នុងការដោះស្រាយដោយគ្មានអំពើហិង្សា៕